លោក ឃួង ស្រេង បន្ដទទួលសម្ភារថ្នាំសម្លាប់មេរោគប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន គិតជាទឹកប្រាក់១៦.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួលសម្ភារថ្នាំសម្លាប់មេ រោគប្រឆាំងជំងឺកូវីដ-១៩ ពីសប្បុរសជន គិតជាទឹកប្រាក់១៦.០០០ដុល្លារ ។ ផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃ នឹងសាប៊ូបោកខោអាវសរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ ប្រមាណ ១៦.០០០ ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លារ) ត្រូវបានក្រុមហ៊ុនយូនីលីវើ (ខេមបូឌា)លីមីតធីតប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបែងចែកជូនដល់ មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ខណៈ ជំងឺនេះនៅតែបន្តការរីករាលដាលនៅក្នុងរាជធានីភ្នំពេញនៅឡើយ។ 

     ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ ក្រោមវត្តមានលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតនៅសាលារាជធានីភ្នំពេញ ។

     តំណាងក្រុមហ៊ុន ក្រុមហ៊ុនយូនីលីវើ(ខេមបូឌា) លីមីតធីត បានបញ្ជាក់ថា អំណោយដែលយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះជាប្រភេទផលិតផលសម្រាប់សម្លាប់មេរោគជែលលាង ដៃនឹងសាប៊ូបោកខោអាវ ដែលមានចំនួន៨២០កេស ស្មើនឹងចំនួនទឹកប្រាក់១៦.០០០ដុល្លារ ។ ចំពោះគោលបំណងដែលក្រុមហ៊ុនផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានចែកជូនដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសចែកចាយនៅក្នុងទីតាំងចត្តាឡីស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងសហគមន៍ប្រជាពលរដ្ឋក្រីក្រផងដែរ ។

     អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងនៅក្នុងឱកាសនោះ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន unilevercambo dia limited ដែលបានផ្ដល់នូវទឹកសម្លាប់មេរោគ ជែលលាងដៃនឹងសាប៊ូបោកខោអាវមួយចំនួននេះ ។       

      លោកសន្យាថា នឹងយកផលិតផលទាំងអស់នេះទៅបែងចែកទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន។

បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះប្រទេស អង់គ្លេសដែល បានអនុគ្រោះពន្ធEBAដល់កម្ពុជានាពេលថ្មីៗនេះ។

     លោកបន្តទៀតថា៖ ជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូលសហគមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយការខិតខំប្រឹងប្រែងពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការចូលរួមសហការល្អ ពីសំណាក់បងប្អូនប្រជាពលរដ្ឋឃើញថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជធានីភ្នំពេញយើងអាចគ្រប់គ្រងបាន ហើយសម្ដេចក៏បានបញ្ជាក់ហើយថា សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កម្ពុជានឹងអាចគ្រប់គ្រងបាន ត្រឹមថ្ងៃទី២៨ខែមករា២០២១ខាងមុខនេះ៕

      

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print