អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៧ គម្រោង ក្នុងភូមិសាស្ត្រខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ នៅព្រឹក ថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ៧ គម្រោង ក្នុងស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ការចុះពិនិត្យនេះមានការចូលរួមពីសំណាកតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលឃុំភ្ញីមាស មេភូមិកៀនក្រឡាញ់ តំណាងមន្ទីរបរិស្ថានខេត្តកោះកុង នាយកឧទ្យានជាតិបុទុមសាគរ លោកស្រី កែវ រតនា (ម្ចាស់គម្រោង)។

ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំស្ថិតនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ (សំណងគោលនយោបាយ) និងដីគម្រោងអាងស្តុកទឹកសហគមន៍៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print