លិង្គអត់ឡើងគួរធ្វើបែបណា?

ចែករំលែក៖

o-FINANCIAL-ADVICE-facebook

តើអ្នកកំពុងតែជួបបញ្ហាក្នុងការរក្សា ភាពរឹងរបស់លិង្គក្នុងពេលរួមភេទដែរទេ?

មនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើង ទៅស្ទើរតែជាង ៥០ភាគរយ ហើយដែល ជួបបពា្ហាបែបនេះ ។ ការងាប់លិង្គអាចជារឿង មួយធុញថប់យ៉ាងខ្លាំង ហើយវាក៏មានឥទ្ធិពល អវិជ្ជមានចំពោះទំនាក់ទំនងសេ្នហា និងការស្រ ឡាញ់ខ្លួនឯងដែរ ។ ប៉ុន្ដែ អ្វីដែលជាដំណឹង ល្អនោះគឺថា យើងមានវិធីសាស្ដ្រជាច្រើនដែល អាចដោះស្រាយរឿងនេះបាន ចាប់តាំងពីការ ផ្លាស់ប្ដូររបៀបរស់នៅរហូតដល់ប្រើថ្នាំ ។

ខាង ក្រោមនេះ ជារបៀបរស់នៅមួយរបៀបដែល អ្នកអាចយកទៅសាកល្បងបាន ៖

ពិគ្រោះជាមួយគ្រូពេទ្យ
មានបុរសរាប់លាននាក់ហើយ ដែល ជួបបពា្ហាងាប់លិង្គបែបនេះជារៀងរាល់ឆ្នាំហើយ ក៏មិនហ៊ានយកវា ទៅនិយាយជាមួយគ្រូពេទ្យ ដែរ ។ ការងាប់លិង្គ គឺជារឿងមួយកើតមាន ជាញឹកញាប់ ប៉ុន្ដែ មិនមែនជាផ្នែកមួយ ធម្មតា នៃការចាស់ទៅតាមអាយុឡើយ ។ ការ ងាប់លិង្គច្រើនតែជាសញ្ញាមួយរបស់ជំងឺដែល ត្រូវការព្យាបាល ។ មុនពេលសមេ្រចចិត្ដព្យា បាលការងាប់លិង្គនោះយកល្អអ្នកគួរតែពិគ្រោះ រឿងនេះជាមួយគ្រូពេទ្យដើម្បីរកមើលមូល ហេតុរបស់វាសិន ។

...

• ចូរប្រាប់គ្រូពេទ្យអំពីសុខភាពសរ សៃឈាមអ្នក ។ បើសិនជាអ្នកមានជំងឺលើស សម្ពាធឈាម កូឡេសេ្ដរ៉ុល ក្នុងឈាមឡើងខ្ពស់ ឬជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះហើយជា មូលហេតុមួយ ដែលធ្វើឱ្យខូចសរសៃឈាម ក្នុងបេះដូង និងឈានទៅជាងាប់លិង្គបាន ។
•   ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏ធ្ងន់ធ្ងរ ហើយក៏ច្រើនតែចាប់ផ្ដើមជា មួយនឹងការងាប់លិង្គដែរ ។ បើសិនជាអ្នកមាន ជំងឺមួយក្នុងចំណោមជំងឺទាំងពីរនេះហើយនោះ ការទទួលបានការព្យាបាល គួរតែអាចជួយដោះ ស្រាយការងាប់លិង្គបានដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print