កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសកាលពីពេលកន្លងមកជាគន្លឹះដ៏សំខាន់បំផុតក្នុងការជួយរក្សាអរិយធម៌របស់មនុស្សជាតិ បើមិនមានវិធានការទប់ស្កាត់ បម្រែបម្រួលអាកាសធាតុទេនោះ អ្វីគ្រប់ យ៉ាងដែលមាននៅលើផែនដីត្រូវរងការបំផ្លាញក្នុងឆ្នាំ២០៥០ជាមិនខាន ។
សារព័ត៌មានរបស់អូស្ដ្រាលីបានផ្សាយ ថា ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការព្យាករណ៍ថា អរិយធម៌របស់មនុស្សជាតិនឹង ប្រឈមនូវមហាសោកនាដកម្មជាទ្រង់ ទ្រាយធំនៅលើពិភពលោកទាំងមូលក្នុង រយៈពេល៣០ឆ្នាំខាងមុខប្រសិនបើមនុស្ស មិនមានការផ្លាស់ប្ដូរនោះទេ ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍រឹងមាំនៅលើ ពិភពលោកស្ថិតនៅក្នុងសាកលវិទ្យាល័យ Agnlia Ruskin នៃប្រទេសអង់គ្លេស ដោយមានការគាំទ្រផ្ដល់ជំនួយពីរដ្ឋាភិបាលអង់គ្លេសនិងអាមេរិកថ្មីៗនេះបាន ប្រកាសរបាយការណ៍ស្រាវជ្រាវមួយ បង្ហាញឱ្យឃើញថាបណ្ដាញស្បៀងអាហារ បានធ្វើឱ្យផ្លាស់ប្ដូរនូវទស្សនៈរបស់មនុស្ស ជាច្រើនពីថ្ងៃអវសាននៃភពផែនដី ។
របាយការណ៍បានបង្ហាញឱ្យឃើញថាមានការប្រែប្រួលយ៉ាងធំនៅលើភពផែនដីដូចជាលទ្ធផលនៃបម្រែបម្រួលអាកាស ធាតុ កង្វះស្បៀងអាហារនិងទឹកសាប កង្វះថាមពល និងវិវាទនយោបាយជា ដើម។ របាយការណ៍បានឱ្យតម្លៃពីឧបស័គ្គ ពាក់ព័ន្ធនឹងកង្វះស្បៀងអាហារលើពិភព លោកនិងវិវាទនយោបាយកើតឡើងច្រើន នៅជុំវិញពិភពលោកទាំងមូល ។
ក្រុមអ្នកស្រាវជ្រាវបានផ្ដោតសំខាន់ទៅលើការវិភាគទ្រឹស្ដីនៃ វិស័យកសិកម្ម របស់ពិភពលោក និងសម្ពាធកាន់តែ ខ្លាំងក្នុងការបំពេញតម្រូវការស្បៀង អាហារកាន់តែច្រើនរបស់ពលរដ្ឋនៅ លើពិភពលោកក្នុងឆ្នាំ២០៥០ នៅពេល នោះមានពលរដ្ឋពិភពលោកជាង៩លាននាក់ ។
ក្នុងពេលជាមួយគ្នានោះតម្រូវការ ស្បៀងអាហារលើពិភពលោកកើនឡើង ដោយសារតែការអភិវឌ្ឍគ្មានភាពរឹង មាំរបស់ពិភពលោក ក្នុងពេលដែលចំនួន ពលរដ្ឋកាន់តែកើនឡើងខ្ពស់។ ដើម្បី បំពេញតម្រូវការកាន់តែកើនឡើងនូវ ស្បៀងអាហារ អង្គការស្បៀងអាហារ ពិភពលោកនឹងត្រូវបង្កើនគម្រោងដើម្បីផលិតឱ្យបានច្រើនជាងនេះទ្វេដងនូវទិន្នផលកសិកម្មក្នុងឆ្នាំ២០៥០ ។
តាមការប៉ាន់ប្រមាណរបស់ក្រុមអ្នកស្រាវជ្រាវ កំណើននៃប្រជាជនបានដើរ ផ្ទុយពីឱកាសងាយស្រួលក្នុងការផលិត វិស័យឧស្សាហកម្ម។ កម្រិតនិងតួលេខ នៃអាកាសធាតុប្រែប្រួលកើនឡើងបង្កឱ្យមានគ្រោះទឹកជំនន់កាន់តែខ្លាំង ឡើង គ្រោះរាំងស្ងួត ឆេះព្រៃនិងសត្វល្អិតបំផ្លាញ ដំណាំកសិកម្ម បណ្ដាលទិន្នផលថយចុះ ជាច្រើនធ្វើឱ្យការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ ។
ក្នុងពេលជាមួយគ្នានោះស្ថានភាពខ្វះទឹកស្អាតក៏បានធ្វើឱ្យការ ផលិតកសិកម្ម ក៏កាន់តែជួបផលលំបាក។ ជាមួយនឹង ល្បឿននៃកំណើនសេដ្ឋកិច្ចនាពេលនេះ ពលរដ្ឋនៅលើពិភពលោក២ភាគ៣អាចរស់នៅក្នុងស្ថានភាពកង្វះទឹកនៅឆ្នាំ ២០២៥។ ជាមួយគ្នានេះតម្លៃស្បៀង អាហារក៏បានប្រែប្រួលកើនឡើងខ្ពស់ ហើយវិបត្ដិនយោបាយអំពើហិង្សារាលដាលបានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ស្បៀង អាហារ ។
គ្រោះរាំងស្ងួតក៏បានជះឥទ្ធិពលខ្លាំង ដល់ការផលិត។ ដោយឡែកនៅក្នុង ប្រទេសអូស្ដ្រាលី ទិន្នផលកសិកកម្មថយចុះ ជាង៥០ភាគរយដោយគ្រោះរាំងស្ងួតនៅភាគខាងកើតនិងភាគខាងត្បូងប្រទេស ។
តាមការវាយតម្លៃរបស់អ្នកឯកទេសតម្លៃស្បៀងអាហារកសិកម្មនៅឆ្នាំ២០៥០ នឹងកើនឡើងខ្ពស់ជាងពេលនេះដល់ទៅ ៤ដងហើយតម្លៃអង្ករនឹងកើនឡើង៥០០ ភាគរយ ។
ការកើនឡើងតម្លៃស្បៀងអាហារបង្កផលលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ច ប្រទេស មួយចំនួន ពិសេសគឺប្រទេសក្រីក្រ ប្រទេស កំពុងអភិវឌ្ឍន៍បង្កឱ្យមានអំពើហិង្សាពាក់ ព័ន្ធនឹងការដណ្ដើមស្បៀង។ ប្រទេសដែល រងផលប៉ះពាល់ជាងគេស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាអាហ្វ្រិកខាងជើង និងអាមេ រិកឡាទីន ។
ជាការពិតណាស់ ពេលនេះប្រទេស នៅក្នុងតំបន់អាស៊ីុដែលជាតំបន់ផលិតកសិកម្មសំខាន់និងច្រើនបំផុតនៅលើ ពិភពលោកក៏កំពុងប្រឈមនូវគ្រោះរាំងស្ងួតមិនធ្លាប់មាននៅក្នុង ប្រវត្ដិសាស្ដ្រធ្វើ ឱ្យដំណាំកសិកម្មទាំងឡាយត្រូវខូចខាត ។
កន្លងមកកូរ៉េខាងជើងបានប្រកាសពីគ្រោះរាំងស្ងួតដែលមិនធ្លាប់ មានក្នុង រយៈពេលមួយសតវត្សកន្លងមក។ គ្រោះ រាំងស្ងួតនេះធ្វើឱ្យមានការព្រួយបារម្ភជាពន់ពេកចំពោះកង្វះ ស្បៀងអាហារផ្គត់ ផ្គង់ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងឆ្នាំនេះ ក៏ដូចឆ្នាំខាងមុខ ។
ទីភ្នាក់ងារកូរ៉េខាងជើង KCNA បាន ផ្សព្វផ្សាយហើយត្រូវប្រភពប៊ីប៊ីស៊ីដក ស្រង់មកបន្ដចុះផ្សាយថា បណ្ដាខេត្ដ ទាំងឡាយរបស់កូរ៉េខាងជើង ដែលពីដើមឡើយជាជង្រុកស្រូវផលិតបានស្រូវ យ៉ាងច្រើនលើសលប់នោះឥឡូវនេះបែរ ជាជួបគ្រោះរាំងស្ងួតមិនធ្លាប់មានក្នុង រយៈពេលមួយសតវត្សរ៍ធ្វើឱ្យសន្ទូងប្រជា ពលរដ្ឋគ្មានទឹកខូចខាតយ៉ាងដំណំ។ ប្រភព បានប៉ាន់ប្រមាណថា ផលប៉ះពាល់មាន ប្រមាណជាង៣០ភាគរយដោយសារតែគ្រោះរាំងស្ងួតឆ្នាំនេះ ។
ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវ គេជឿថា បានបាត់បង់ជីវិតដោយសារ តែកង្វះស្បៀងអាហារ កាលពីអំឡុងទស វត្ស១៩៩០ ដែលនៅពេលនោះប្រទេស នេះទទួលរងគ្រោះដោយការរាំងស្ងួតហួត ហែងដូចនៅគ្រាបច្ចុប្បន្ននេះផងដែរ ។
ចំណែកនៅក្នុងប្រទេសដែលនាំអង្ករ ចេញទៅក្រៅច្រើនជាងគេបំផុតនៅលើពិភពលោក គឺប្រទេសថៃពេលនេះក៏ កំពុងប្រឈមនឹងវិបត្ដិរាំងស្ងួត ហួតហែង ប៉ះពាល់អាក្រក់បំផុតដល់ខេត្ដចំនួន២០។ តាមរបាយការណ៍ពីនាយកដ្ឋានធារា សាស្ដ្រ និងការពារគ្រោះធម្មជាតិថៃ (DDPM) បញ្ជាក់ថា ការខ្វះខាតទឹក កំពុងតែបង្កភាពក្ដៅក្រហាយដល់អ្នក រស់នៅក្នុងសហគមន៍ចំនួនជាង៧.០០០ នៅក្នុងខេត្ដចំនួន២០ដែលភាគច្រើន ស្ថិតនៅភាគខាងជើង និងខាងកើតរបស់ ប្រទេស ។
ប្រសិនបើប្រទេសដែលនាំអង្ករចេញច្រើនជាងគេបំផុតនៅលើពិភពលោកដូចជាថៃ វៀតណាម ប៉ាគីស្ថាន ឥណ្ឌា ប្រឈមនឹងកំដៅក្ដៅខ្លាំងមិនធ្លាប់មានសម្លាប់មនុស្សរាប់ពាន់នាក់ មិនអាច ផលិតកសិកម្មបាននោះពិភពលោកនឹង ទៅជាយ៉ាងណា? ៕
ប្រែសម្រួល៖ ថាច់ យ៉ាត