មន្ត្រីប៉េអឹមម្នាក់ត្រូវអ្នកជិតខាងកាប់ជាច្រេីនដាវរងរបួសធ្ងន់ដេរ៣០ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថបានរងរបួសធ្ងន់ដេររហូត៣០ថ្នេរខណៈកំពុងអង្គុយផឹកស៊ីជួបជុំបងប្អូននៅខាងមុខផ្ទះត្រូវជនសង្ស័យជាអ្នកជិតខាងបានមកកាប់ជាច្រេីនដាវរួចហេីយរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២០ក្នុងបុរី​ MK01ភូមិថ្កុលកោះស្នា សង្កាត់ស្នោខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះតាន់​ សុីថា ភេទប្រុសអាយុ៤១ឆ្នាំ ជាមន្ត្រីប៉េអឹម ត្រូវគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ។

ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្នាក់នៅក្នុងបុរីខាងលេី។
តាម​ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះនិងបងប្អូន២នាក់ទៀតសរុប៣នាក់បានអង្គុយផឹកសុីជួបជុំបងប្អូននៅមុខផ្ទះរបស់ខ្លួនក្នុងបុរីខាងលេីលុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែធ្នូ​ឆ្នាំ​២០២០ជនសង្ស័យដែលនៅផ្ទះទល់មុខគ្នារំលងមួយផ្លូវបានដេីរ
មកប្រាប់ជនរងគ្រោះថាយប់ហេីយឈប់ផឹកទៅ។ពេលនោះជនរងគ្រោះបានឆ្លេីយថា ដោយសារមានបងប្អូនមកលេងទេីបមិនទាន់ឈប់ ហេីយណាមួយខ្ញុំមិនបានចាក់JBLរំខានទេ​ ពេលនោះជនសង្ស័យក៏ត្រឡប់ទៅវិញបាត់ទៅ។

រហូតដល់ម៉ោង១និង៣០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២១ខែឆ្នាំដដែលស្រាប់ជនសង្ស័យរួមទាំងបក្ខពួក២នាក់ទៀតសរុប៣នាក់ម្នាក់ជាជនសង្ស័យប្រដាប់ដោយដាវមួយដើមបានដេីរមកកាប់ជនរងគ្រោះជាច្រេីនដាវបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។

ក្រោយពីកេីតហេតុជនសង្ស័យទាំង៣នាក់បានរត់គេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យឯកជនដេររបួសអស់ចំនួន៣០ថ្នេរ៕

...

ដោយ៖ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print