ខេត្តបាត់ដំបង៖ បើតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថា មកទល់ម៉ោង១២ថ្ងៃត្រង់នាថ្ងៃទី២១ខែធ្នូនេះ មានពលករខ្មែរដែលអាជ្ញាថៃបញ្ជូនមក មានចំនួន១៧នាក់ ក្នុងនោះមានក្មេងតូចចំនួន២នាក់។ ចំពោះអ្នកចាំ១៧ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើចាក់ទូរស័ព្ទចំនួន១៤ ថ្ងៃ។
ក្នុងករណីនេះផងដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ពលករដែលត្រូវ បញ្ជូន មកទាំង១៧នាក់នាថ្ងៃទី២១ ខែធ្នូនេះ ត្រូវបាន បញ្ជូនអោយធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀងចំនួន១៤ថ្ងៃ។
លោក ប្រធានមន្ទីរបញ្ជាក់ថាក្រោយពីការណែនាំរបស់ក្រសួងសុខាភិបាល និង សាររបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជូនក្រុមការងារចតា្តឡីស័កនិងមន្រ្តីពាក់ព័ន្ធរៀបចំទីតាំងទទួលពលករខ្មែរប្រចាំនៅស្រុកសំពៅលូន និង ស្រុកកំរៀង ។
សូមបញ្ជាក់ថា ទីតាំងនោះ មាននៅច្រកភ្នំដី ស្រុកសំពៅលូន រៀបចំកន្លែងធ្វើចត្តាឡីស័កកម្រិត១ នៅសាលាបឋមសិក្សាជ្រៃសីមា ដែលមាន១០បន្ទប់ ក្នុងមួយបន្ទប់អាចដាក់បាន៦ទៅ៨គ្រែ និង មន្ទីរពេទ្យបង្អែកសំពៅលូន ធ្វើជាកន្លែងចត្តាឡីស័កកម្រិត២ ដែលមាន ៤បន្ទប់ទៀត ។
ចំណែកនៅច្រកអន្តរជាតិដូង ស្រុកកំរៀង បានរៀបចំធ្វើជាទីកន្លែងចត្តាឡីស័កកម្រិត១នៅសាលាវិទ្យាល័យកំរៀង មាន៤២បន្ទប់ ក្នុងមួយបន្ទប់មាន៨ទៅ១០គ្រែ និង រៀបចំកន្លែងធ្វើចត្តាឡីស័ក ប្រភេទពីរ នៅមណ្ឌលសុខភាពត្រាង ស្រុកកំរៀងដែលអាចដាក់បានមនុស្សចំនួន ២១នាក់។
លោកបញ្ជាក់ថា , មន្រ្តីជំនាញនិងអាជ្ញាធរកំពុងរៀបចំនិងសម្អាតទីតាំងខាងលើនេះ ដោយមានមន្រ្តីប្រចាំការនៅទីនោះ និង មានរថយន្តយោធា ដែលប្រមុខរដ្ឋាភិបាលបញ្ជូនមកពីភ្នំពេញ ក៏បានមកដល់ទីតាំងហើយដែរ ដើម្បីត្រៀមទទួលពលករដែលថៃបញ្ជូនមក។
សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែល នៅជាប់ព្រំដែន កម្ពុជា-ថៃ អោយពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ចំនួនរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដែលកំពុងផ្ទុះឡើងខ្លាំង ដែលមាន៦៧៦ករណីក្នុង១ថ្ងៃនៅខេត្តសាមុតសាខន ប្រទេសថៃ ។
ខេត្តទាំង៧ដែលជាប់ព្រំដែនជាមួយថៃនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិសាត់ និង ខេត្តកោះកុង ។ តាមរយៈនៃការឆ្លងcovid-19 នៅប្រទេសថៃ មានចំនួនច្រើន ទើបសម្ដេចតេជោ ហ៊ុនសែន សូមអោយអាជ្ញាធរ សមត្ថកិច្ច យកចិត្តទុកដាក់ រៀបចំកន្លែងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ក្នុងនោះសម្ដេចបានជួយឧបត្ថម្ភប្រាក់បន្ថែមដែលមានពីមុនស្រាប់ ក្នុងមួយខេត្តចំនួន លានលានរៀល សម្រាប់ចាត់ចែងធ្វើកិច្ចការទាំងអស់នោះ។
សម្ដេចក៏បានថ្លែង កាលពីម្សិលមិញផងដែរថា តាមរយៈសារជាបន្ទាន់មួយ គឺសូមឱ្យបងប្អូន ជាកម្មករ កម្មការិនី កំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ កុំមានការភ័យខ្លាច ចល័តចេញពីរកន្លែងរស់នៅរបស់ខ្លួន ដើម្បីទុកឱកាសឲ្យរាជរដ្ឋាភិបាលថៃ មានវិធានការទប់ស្កាត់។ ប្រយ័ត្នទៀតប្រទេសថៃអាចគ្រប់គ្រងស្ថានភាពចំពោះការឆ្លងកូវីដ១៩ បានដោយប្រសិទ្ធភាព ខណៈប្រទេសថៃ មានអ្នកឆ្លងត្រឹមតែជាង 4ពាន់នាក់ និង60 នាក់បានស្លាប់ ។ សូមបញ្ជាក់ថា ប្រទេសថៃមានប្រជាពលរដ្ឋប្រមាណជាង ៦០នាក់ កន្លងទៅការគ្រប់គ្រង covid 19 មានលក្ខណៈល្អប្រសើរ៕