មានបុរសច្រើនយល់ថា សម័យនេះ បើសិនស្រីណាម្នាក់ ហ៊ានដើរចូលទៅចែចង់ បុរសមុនក៏មិនមែនជារឿងអាក្រក់អ្វីដែរ។ ផ្ទុយ ទៅវិញ វាជាមន្ដសេ្នហ៍បង្ហាញនូវភាពក្លាហាន ហ៊ានគិត ហ៊ានធ្វើ ប៉ុន្ដែសូមណែនាំថា នៅពេល ចែចង់គេគួរក្សាទុករឿងរ៉ាវផ្ទាល់ខ្លួនខ្លះសិនក៏ ល្អដែរ មិនបាច់បពោ្ចញគ្រប់ស្នៀតឱ្យបុរសដឹង ទាំងអស់នោះទេ ។
១-ប្រើពាក្យគ្រោតគ្រាតដាក់បុរស
ទោះជាស្ដ្រីនោះមានវោហារជំនាញ មុតមាំយ៉ាងណាក៏ដោយ ប៉ុន្ដែបើការប្រើពាក្យ សម្ដីមិនបានសមរម្យតាមពេលវេលា និងកាលៈ ទេសៈវានឹងបង្ហាញនូវចំណុចខ្សោយរបស់ខ្លួន យ៉ាងច្បាស់ក្រឡែត ។ ជាការពិត អ្នកណាក៏ចង់ ស្ដាប់ឮសម្ដីពីរោះពិសាដែរ ។ ហេតុនេះ ត្រូវ ចង់ចាំថា កាយវិការនិងសម្ដីផ្អែម ទន់ត្រជាក់រឹត តែជួយឱ្យស្ដ្រីឆក់យកបេះដូងបុរសដោយងាយ ស្រួលថែមទៀត ។ ដូចេ្នះគួរចៀសវាងសម្ដី ទ្រគោះបោះបោកដែលធ្វើឱ្យគេយល់ថា អ្នកជា ស្ដ្រីមានសេ្នហ៍ភ្លើងចំបើងតក់ក្រហល់មិនអាច សេពគប់ជាដៃគូយូរអង្វែងបានទេ។
២-បញ្ហាទ្រព្យសម្បត្ដិ ប្រាក់ចំណូល
ចំណុចនេះអាចចែកចេញច្រើនទៀត ស្ដ្រីមួយចំនួន តែងចូលចិត្ដលូកដៃរឿងលុយ កាក់របស់បុរស ដូចជាការដាក់កំហឹង ការ ចំណាយចាយវាយ ការរឹតត្បិតសន្សំសំចៃ ការចង់ដឹង ចង់ឮអំពីរឿងប្រាក់ខែប្រាក់ចំណូល ការរកស៊ីផេ្សងៗនិងកេរមតកជាដើម។ និយាយ រួមទៅត្រូវគិតថា តើអ្នកទៅទាក់ទងចែចង់ បុរស ព្រោះបំណងចង់រាប់អានគេ ឬមួយចង់ ធ្វើជាអ្នកត្រួតពិនិត្យគណនី លុយកាក់របស់ គេ? ហើយកុំយល់ថា អ្នកអាចបិទបាំងចរិត លោភលន់របស់ខ្លួនបានឱ្យសោះ ព្រោះបុរស អាចនឹងគិតយល់ ពីការសម្លឹងឃើញទឹកលុយ របស់ស្រីប្រៀបបាននឹងអ្វីដែលស្រីគិតយល់ពី ការលបលួចមានស្រីក្រៅរបស់គូសេ្នហ៍ខ្លួន ដូច្នោះដែរ ។
៣-កាយវិការគួរឱ្យអស់សំណើច
ការកែចរិត និងចេះកំប្លុកកំប្លែងតិច តួចអាចធ្វើឱ្យស្រីកាន់តែមានមន្ដសេ្នហ៍ទាក់ ទាញជាងមុន ប៉ុន្ដែទាំងនោះត្រូវមានដែនកំណត់ ច្បាស់លាស់ ។ ឧទាហរណ៍យូរៗម្ដង អ្នកដៀង កន្ទុយភ្នែកដាក់គេម្ដងធ្វើឱ្យគេញ័របេះដូង។ល។ ប៉ុន្ដែកាយវិការដដែលនេះបើធ្វើចំពោះស្រីភេទ ដូចគ្នាញឹកញាប់ពេកប្រាកដជាបាត់អស់ភាពគួរ ឱ្យស្រលាញ់មិនខាន ។ សរុបទៅទង្វើទាំងនោះ អាចនឹងធ្វើឱ្យបុរសរាប់រក ប៉ុន្ដែទឹកចិត្ដចង់រួម រស់សាងសេ្នហ៍នឹងអ្នកប្រាកដជារលាយតាម ខ្យល់អស់ទោះបីជាអ្នកអាចទាក់ទាញគេបាន មួយរយៈមែនប៉ុន្ដែ នឹងមិនអាចថែគេទុកមួយ ជីវិតបានឡើយ ។
៤-ជាស្រីឆ្នើមខាងច្នៃប្រឌិត
ស្រីប្រកបដោយចរិយាល្អប្រពៃគឺជា សិរីសួស្ដីសម្រាប់ខ្លួនឯងប៉ុន្ដែ បើដល់ថ្នាក់ចូល ចិត្ដគេចផ្ទះ ចេញដើរលេងខាងក្រៅញឹកញាប់ ពេកអ្នកនឹងប្រែជាអាប់ឱនពិសេសការលើក តម្លៃខ្ពស់ពេកមានរបៀបរបបពេកក៏អាចក្លាយ ជាមនុស្សគួរឱ្យជិនឆ្អន់បានដែរ ។ ឧទាហរណ៍ ពេលទទួលទានអាហារជាមួយគូរសេ្នហ៍អ្នក បពោ្ចញកាយវិកាសុភាពពេកសូម្បីតែទំពាបាយ និងអាហារ ការចាប់កាន់ចាន ស្លាបព្រា ថ្នមៗ រង្វើលៗ ។ល។ ទាំងនេះ អាចធ្វើឱ្យអ្នកដែល ចូលរួមជាមួយមានអារម្មណ៍ពិបាកទ្រាំ ។ អាក ប្បកិរិយាប្រពៃនេះហើយ ដែលនាំឱ្យគេយល់ថា អ្នកមិនទុកខ្លួនជាមនុស្សគ្នាឯង មិនស្និទ្ធស្នាល ពូកែប្រកាន់ខ្លួនហួសជាហេតុធ្វើឱ្យបុរសពិបាក នឹងរួមរស់ជាមួយ ។
៥-ពូកែប្រចណ្ឌ
បានន័យថា ចាប់តាំងពីចែចង់ស្គាល់ ចិត្ដថ្លើមគ្នាមក អ្នកបានធ្វើឱ្យបុរសនោះលែង មានសិទ្ធិនិយាយពីស្រីផេ្សង មិនអាចសម្លឹង មើល មិនអាចរិះគន់ ឬសូម្បីតែញញឹមដាក់ស្រី ផេ្សងឡើយ ដោយចង់ធ្វើឱ្យលើលោកនេះគេ ត្រូវតែមានអ្នកម្នាក់គត់ប៉ុណ្ណោះ ។ ប៉ុន្ដែជា ធម្មតាបុរសៗមិនសូវមានទម្លាប់ចូលចិត្ដដៃគូ ប្រចែប្រចណ្ឌ ស្រាប់ទេ ។ ទោះយ៉ាងណា គេ នឹងបន្ទន់ឥរិយាបថ ព្រោះទុកអ្នកជាគូសង្សារ គឺមានសិទ្ធិហួងហែងគេបានតាមការគួរជាពិ សេសក្នុងករណីដែលបុរសជាអ្នកផ្ដើមចែចង់ អ្នកមុន ។ ប៉ុន្ដែ នេះគឺខុសគ្នា ព្រោះស្ដ្រីជាអ្នក សាងស្ពានសេ្នហ៍ទៅរកបុរសមុន ក្នុងស្ថាន ការណ៍នេះគួរដឹងថា អ្នកកំពុងបំផ្លាញឱកាសល្អ របស់ខ្លួនឯងហើយ ព្រោះបើអ្នកបង្ហាញចរិត ប្រចណ្ឌជ្រុលពេក គេអាចនឹងដាក់មេផាយ ចោលអ្នករហូតក៏ថាបាន ៕