អឺរ៉ុបប្រឈមការគម្រាមកំហែងវាយប្រហារភេរវកម្មច្រើនបំផុតក្នុងរយៈពេល​១ទស្សវត្សកន្លងមក

ចែករំលែក៖

កាលពីថ្ងៃទី​១៩ខែកុម្ភៈកន្លងមក ស្នងការប៉ូលិសអឺរ៉ុប Europol លោក​Wainwright បានប្រកាសឲ្យដឹងថាអឺរ៉ុប ប្រឈមនិងការគម្រាមកំហែងវាយប្រហារភេរវកម្មច្រើនបំផុតក្នុងរយៈពេលមួយទស្សវត្សកន្លងមក។

លោក​Wainwrightបន្តទៀតថា ក្រុមអិស្លាមបង្កើតរដ្ឋIS អាចបើកការវាយប្រហារជាបន្តទៀតនៅក្នុងតំបន់អឺរ៉ុបគ្រប់ពេលវេលា ដូចជាការវាយប្រហារនៅទីក្រុងប៉ារីសជាដើម។

ប៉ូលិសអឺរ៉ុបមិនត្រូវមើលស្រាលដល់ក្រុមភេរវកម្មនោះឡើយត្រូវតែបង្កើតការប្រុងប្រយ័ត្នខ្ពស់។ តាមការប៉ាន់ប្រមាណ​ពលរដ្ឋអឺរ៉ុបដែលបានទៅចូលរួមជាមួយក្រុមអិស្លាមបង្កើតរដ្ឋ ប្រមាណ​៥០០០នាក់បានវិលត្រឡប់មករស់នៅក្នុងទឹកដីអឺរ៉ុបវិញ ហើយអ្នកទាំងនោះអាចបើកការវាយ​ប្រហារគ្រប់វេលា ដែលប៉ូលិសពិបាកក្នុងការរារាំង។

ក្រៅពីនេះក្រុមភេរវកម្មបានដែលបន្លំខ្លួនជាមួយជនអន្តោប្រវេសន៍ចូលទៅកាន់តំបន់អឺរ៉ុបជាច្រើននាក់ បង្ករការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ប៉ូលិសអឺរ៉ុប កំពុងតែស្រាវជ្រាវថាតើមានក្រុមភេរវកម្មប៉ុន្មាននាក់ចូលទឹកដីអឺរ៉ុបតាមជនភៀសខ្លួន៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print