បើលោកអ្នកជួបបញ្ហាក្លៀកខ្មៅគួរធ្វើដូចម្ដេច?

ចែករំលែក៖

underarm1

មូលហេតុចម្បងដែលធ្វើឱ្យក្លៀករបស់ អ្នកខ្មៅ គឺដោយសារការកោររោមក្លៀក ការ ប្រើក្រែមជម្រុះ ការបែកញើស ការសេព គ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងសម្អាង ដូចជា ទឹកអប់ជាដើម។ ខាងក្រោមនេះជាដំណោះស្រាយដើម្បី ជួយបំបាត់បពា្ហាក្លៀកខ្មៅតាមបែបធម្មជាតិ ៖

១-Baking Soda
មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្អាត និងកម្ចាត់បញ្ហាក្លៀកខ្មៅបានយ៉ាងប្រសើរ ។ ដោយគ្រាន់តែយក Baking Soda  ចំនួន២ ស្លាបព្រាបាយ បន្ដក់ទឹកចូលពីរបីដំណក់ រួច យកមកលាបឱ្យក្រាស់នៅលើក្លៀក ។ អនុវត្ដន៍ បែបនេះ ៣ទៅ៤ដងក្នុងមួយសបា្ដហ៍ នោះបញ្ហាក្លៀកខ្មៅនឹងត្រូវបានបំបាត់ ។

២-ម្សៅ Gram និងទឹកដោះគោយ៉ាអួ
ប្រើម្សៅ Gram ចំនួន២ស្លាព្រាបាយ ទឹកដោះគោយ៉ាអួចំនួន ១ស្លាបព្រាបាយ និងទឹក ក្រូចឆ្មា១ស្លាបព្រាបាយលាយចូលគ្នា បន្ទាប់ យកមកលាបនៅលើក្លៀក មុនពេលដែលអ្នក ងូតទឹក ទុកចោលរយៈពេល ៣០ នាទីចាំលាង ជាមួយទឹកត្រជាក់ចេញ ។ ការធ្វើបែបនេះ អាចធ្វើឱ្យក្លៀករបស់អ្នកស និងភ្លឺម៉ដ្ឋរលាង ។

៣-ក្រូចឆ្មារ និងត្រសក់
យកទឹកក្រូចឆ្មារ និងត្រសក់មកលាយ ជាមួយគា្ន រួចយកមកលាបនៅត្រង់កន្លែងដែល កំពុងមានបញ្ហានោះ វានឹងអាចជួយឱ្យក្លៀក របស់អ្នកមានសភាពទន់ ហើយភ្លឺរលោងថែម ទៀត ។

៤-ទឹកដោះគោ និងទឹកឃ្មុំ
ជាឱសថដ៏មានប្រសិទ្ធបំផុតសម្រាប់ ជួយឱ្យក្លៀករបស់អ្នក ប្រែសភាពមកជា សស្រស់ថ្លា និងទន់រលាង ។ ដោយគ្រាន់តែ យកទឹកដោះគោ និងទឹកឃ្មុំលាយចូលគ្នាឬអាច បន្ថែមជាមួយនឹងម្សៅរមៀតបន្ដិច រួមយក មកលាបនៅលើក្លៀកទុកឱ្យស្ងួតចាំលាងសម្អាត ទឹកចេញជាការសេ្រច ។

...

៥-បេ្រងដូង
សម្បូរដោយជាតិវីតាមីន E ​ដែលវា ជាឱសថដ៏ល្អប្រសើរសម្រាប់កាត់បន្ថយបញ្ហា ក្លៀកខ្មៅ និងធ្វើឱ្យក្លៀកភ្លឺរលាង ។ អ្នកគ្រាន់ តែធ្វើការម៉ាស្សាក្លៀករបស់អ្នកជាមួយបេ្រង ដូងរៀងរាល់ថ្ងៃ ទុកចោលរយៈពេល ១០នាទី មុនពេលអ្នកងូតនោះ បញ្ហាក្លៀកខ្មៅរបស់អ្នក នឹងត្រូវបានបំបាត់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print