កម្លាំងអាវុធហត្ថខេត្តប្រឆាំងគ្រឿងញៀនបញ្ជូនបុរសម្នាក់និងថ្នាំញៀន១កញ្ចប់មានទម្ងន់ស្មើ៦,១៦ក្រាមទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តប្រឆាំងគ្រឿងញៀនបញ្ជូនបុរសម្នាក់និងថ្នាំញៀន១កញ្ចប់មានទម្ងន់ស្មើ៦,១៦ក្រាមនិងសម្ភារៈមួយចំនួនទៀតទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៤ដើម្បីចាត់ការតាមនិតិវិធី។
ហេតុការបង្ក្រាបធ្វើឡើងពេលបុរសម្នាក់សង្ស័យកំពុងទទួលទំនិញថ្នាំញៀន កាលពីម៉ោង២៣យប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦នៅបេនឡានផ្សារបឹងឈូក​ក្នុងភូមិព្រែកមហាទេព​សង្កាត់ស្វាយប៉ោ​ក្រុងបាត់ដំបង។
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាបុរសសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះចំរើន​វីរៈអាយុ២៦ឆ្នាំមុខរបរយោធា​មានទីលំនៅភូមិវត្តគរ​សង្កាត់វត្តគរ​ក្រុងបាត់ដំបង។វត្ថុតាងដែលដកហូតបានមានគ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១កញ្ចប់មានទម្ងន់ស្មើ៦,១៦ក្រាមនិងសម្ភារៈទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿងនិងម៉ូតូម៉ាឃ្លីកសេរីឆ្នាំ២០១៥ពណ៌សចំនួន១គ្រឿង។
បុរសសង្ស័យបានសារភាពថាខ្លួនពិតជាបានកម្ម៉ង់ទិញថ្នាំញៀន១ថង់ពីភ្នំពេញប្រាកដមែន​ហើយនៅយប់កើតហេតុអ្នករត់តាក់ស៊ីបានទូរស័ព្ទឲ្យទៅយកទំនិញមានគេផ្ញើរមកពីភ្នំពេញ​ពេលទៅដល់គ្រាន់តែឈប់ទទួលក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង។
មន្ត្រីអាវុធហត្ថខេត្តប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថាបុរសសង្ស័យនិងវត្ថុតាងថ្នាំញៀនត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនារសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៤ដើម្បីចាត់ការតាមនិតិវិធី៕
image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print