មជ្ឈមណ្ឌលបណ្តុះបណ្តាលករុណាភ្នំពេញដឹកនាំកម្លាំងប្រមាណ៥០០នាក់សំអាតបរិស្ថានក្នុងក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលករុណាភ្នំពេញសហការជាមួយយុវជនស.ស.យ.ក ខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងមានការចូលរួមពីក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កម្ពុជាសិស្សានុសិស្សប្រមាណ៥០០នាក់ ចូលរួមសំអាតបរិស្ថានក្នុងក្រុងបានលុងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
បើតាមតំណាងក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលករុណាភ្នំពេញប្រាប់ឲ្យដឹងថាការដឹកនាំកម្លាំងចុះមកសំអាតបរិស្ថាននៅថ្ងៃនេះមានគោលបំណងធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការការពារបរិស្ថានទីក្រុងស្អាត។
ដោយឡែកផងដែរអាជ្ញាធរខេត្តរតនគិរីបានរៀបចំកម្លាំងការពារសណ្តាប់ធ្នាប់សន្តិសុខដើម្បីទទួលគណប្រតិភូដែលដឹកនាំដោយម្ចាស់ក្សត្រីថៃមហាចក្រីសុរិន្ទថននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះដើម្បីយាងទៅសម្ភោធមណ្ឌលសុខភាពនៅភូមិប្រាក់ឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី៕ វុទ្ធ ឦសាន្ត

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print