ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ចែករំលែក៖

ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។

អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។

លោក Ronaldinho បានសរសេរនៅលើបណ្តាញសង្គម Twitter ថា មិត្តភក្តិជាទីស្រឡាញ់! ម្ដាយរបស់ខ្ញុំបានឆ្លងជំងឺកូវីដ-១៩ ហើយយើងកំពុងប្រយុទ្ធដើម្បីឱ្យគាត់ឆាប់ជាសះស្បើយ។ គាត់ស្ថិតនៅក្នុងបន្ទប់ថែទាំដែលទទួលបានការថែទាំយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការបន់ស្រន់ និងសេចក្តីស្រឡាញ់ចំពោះអ្នកទាំងអស់គ្នា”

...

គួរជម្រាបជូនថា ប្រទេសប្រេស៊ីលមានឆ្លងវីរុសកូវីដ-១៩ប្រមាណ២៥.៤៤៥ករណីកាលពីថ្ងៃអាទិត្យនិង៤០៨នាក់បានស្លាប់ដែលចំនួនសរុបនៃការស្លាប់នៅក្នុងប្រទេសនេះមានចំនួនជិត១៨៧.០០០នាក់ហើយករណីឆ្លងមានដល់ទៅប្រមាណ,លាននាក់ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print