អបអរសាទរ តារាសម្តែង ជុំ ស៊ីថា និងភរិយា សម្រាលបានកូនភ្លោះ ៣នាក់ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ភរិយា ​តារា​សម្ដែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ ​លោក ជុំស៊ីថា បានសម្រាលកូនដោយជោគជ័យនូវ កូនភ្លោះ៣នាក់នោះហើយ បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាច្រើនខែ។ ការសម្រាលនេះនៅរាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះតែម្តងនៅមន្ទីរពេទ្យមួយនារាជធានីភ្នំពេញ។

តារាសម្តែង ជុំ ស៊ីថា មានកូនសរុប៥នាក់ហើយ បើគិតទាំង៣នាក់ចុងក្រោយនេះ តារារូបនេះបញ្ជាក់ថាភរិយាលោកសម្រាលនៅមន្ទីរពេទ្យ ខេមាដែលកូនលោកមានភេទឆ្លាស់គ្នានៅពេលកើតគឺកូនទី១ភេទប្រុសកូនទី២ភេទស្រី និងកូនទី៣ភេទប្រុសហើយ កូនទាំងបីរបស់លោកមិនទាន់បានដាក់ឈ្មោះនៅឡើយខណៈដែលកំពុងស្វែងរកឈ្មោះដែលមានអត្ថន័យនិងពិរោះផងដែរ។ លោក ជុំ ស៊ីថាធ្លាប់បញ្ជាក់ថា៖រឿងមិននឹកស្មានដល់ ព្រឹកមិញ អេកូឃើញកូនភ្លោះ៣ សប្បាយចិត្ដខ្លាំងណាស់ តែអាណិតប្រពន្ធ គាត់មាឌតូចបន្តិចមិនដឹងពិបាកយ៉ាងណាទេ”។ លោកក៏ធ្លាប់បានប្រកាស​ប្រាប់​អតីត​មិត្ត​រួម​អាជីពក្នុងសិល្បៈ និង​ក្រុម​ការងារ​របស់​លោក​ថា អាចនឹង​ឈប់​យក​កូន​ត្រឹម​៥​នាក់​នេះ​ហើយ។

លោក ជុំ ស៊ីថា គឺជាតារាសម្តែង និងបង្ហាញម៉ូតដែលលោកធ្លាប់ចូលរួមប្រកួតកម្មវិធីប្រុសស្អាតមួយកាលពីជាង១០ឆ្នាំមុន ហើយលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងបទចម្រៀងមួយចំនួនរបស់ផលិតកម្មហង្សមាស ប៉ុន្តែលោកបានចាកឆ្ងាយពីសិល្បៈជាច្រើនឆ្នាំក្រោយពីភ្ជាប់ចំណងស្នេហ៍ជាមួយអ្នកនាង សាង មេត្តា ជាអ្នកជំនួញម្នាក់ និងមានការងារជាមន្ត្រីនគរបាលចរាចរណ៍។

លោកអាចនឹងបោះបង់ការងារសិល្បៈទាំងស្រុងព្រោះតែចង់បម្រើការងារជាមន្ត្រីរាជការនិងជួយមើលខុសត្រូវលើមុខជំនួញជាមួយភរិយាដែលគេស្គាល់ថាជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះ។ អ្នកសិល្បៈលើកឡើងថាលោកជាសិល្បករដែលមានសំណាងដែលទទួលបានភរិយាស្រស់សោភា មានភាពឈ្លាសវៃលើមុខជំនួញផងដែរ។កូនរបស់ពួកគេបានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈ និងទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងដែលជាករណីកម្រមួយហើយលោកគឺជាសិល្បករលើកដំបូងនៅកម្ពុជាហើយដែលមានកូនភ្លោះរហូតដល់ទៅ៣នាក់នោះ៕

      

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print