នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​បំពេញ​ទស្សនកិច្ច​ទីក្រុង​ញូ​វ​ដេ​លី​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នាយក​រដ្ឋមន្ត្រី​ប្រទេស​នេ​ប៉ា​ល់​ លោក​ Sharma​ Oli​ បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ញូ​វ​ដេ​លី​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ដំបូង​គេ​បំផុត​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ បន្ទាប់​ពី​ចូល​កាន់​តំណែង​កាលពី​ខែតុលា​ ឆ្នាំ​២០១៥​កន្លង​មក​ ។​
​លោក​ Sharma​ Oli​ ជា​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ដំបូង​គេ​បំផុត​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី​ Baburam​ Bhattarai​ ដែល​ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១១​ ។​ កាលពី​ឆ្នាំ​២០១៤​ នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ចុង​ក្រោយ​គី​លោក​ Sushil​ Koirala​ បាន​មក​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ណា​រ៉េ​ន​ដ្រា​ មូ​ឌី​ ផង​ដែរ​ ។​
​លោក​ Vikas​ Swarup​ អ្នកនាំពាក្យ​របស់​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​របស់​ឥណ្ឌា​បាន​ថ្លែង​ថា​ អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​មក​កាន់​ឥណ្ឌា​នា​ពេល​នេះ​ ភាគី​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​រាល់​បញ្ហា​ទាំងឡាយ​ដែល​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ កិច្ច​សហប្រតិបត្តិការ​ជា​ឧភតោភាគី​ ការ​ទំនាក់ទំនង​រវាង​ប្រជាជន​ នឹង​ប្រជាជន​ ព្រមទាំង​ពិភាក្សា​ផ្តោត​ទៅ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​ ។​
​ទំនាក់ទំនង​មិត្តភាព​រវាង​ឥណ្ឌា​ នឹង​នេ​ប៉ា​ល់​មួយ​រយៈពេល​កន្លង​ទៅ​ថ្មីៗ​នេះ​មានការ​រង្គោះរង្គើរ​ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ឡើង​ថ្មី​របស់​នេ​ប៉ា​ល់​ធ្វើ​ឲ្យ​ទីក្រុង​ញូ​វ​ដេ​លី​មានការ​មិន​ពេញចិត្ត​ ។​ ឥណ្ឌា​បាន​រិះគន់​របប​នេ​ប៉ា​ល់​មុន​ថា​ ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​មិន​បាន​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ក្រុម​ជនជាតិ​ដើម​ភាគ​ចិន​នោះ​ឡើយ​។​
​ទីក្រុង​ Kathmandu​ បន្ទាប់​មក​បាន​ព្យួរ​ការ​ចេញ​រដ្ឋធម្មនុញ្ញ​ថ្មី​ ក្រោយ​បាតុកម្ម​ប្រឆាំង​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ រហូត​ឈាន​ដល់​ការ​បិតផ្លូវ​តាម​ច្រក​នេ​ប៉ា​ល់​-​ឥណ្ឌា​ពី​សំណាក់​ជនជាតិ​ដើម​ភាគតិច​ Madhesi​ ក៏​ដោយសារ​តែ​កង្វះខាត​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ និង​ប្រេង​សម្រាប់​ប្រើប្រាស់​ជាដើម​ ៕

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print