​ទីបំផុត! កូ​វីដ​-១៩ ឆ្លងលើ​មនុស្ស​ ៥៨​នាក់​នៅលើ​ទ្វីបអង់តាកទិក និង​នៅលើ​នាវា​ធ្វើដំណើរ​

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ២០២០ បាននិយាយថា ទ្វីបអង់តាកទិក បានក្លាយជា​ទ្វីប​ចុងក្រោយ​ដែល​ជំងឺ​កូ​វីដ​-១៩។ ខណៈដែលអាជ្ញាធរ​ស៊ី​លី បានប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​មនុស្ស​យ៉ាងហោចណាស់ ៥៨​នាក់ ​នៅលើ​ទ្វីបអង់តាកទិក និង​នៅលើ​នាវា​ធ្វើដំណើរ​ទៅ​ទ្វីបអង់តាកទិក​។

ជាក់ស្តែងនៅ​ថ្ងៃទី​២១ ខែធ្នូ យោងតាម​ការប្រកាស​របស់​យោធា​ស៊ី​លី បានបញ្ជាក់ថា មនុស្ស​ចំនួន ៣៦​នាក់ ឯ​នៅ​មូលដ្ឋាន​យោធា General Bernardo O’Higgins Riquelme ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ។ ក្នុងចំណោម​មនុស្ស​ចំនួន​៣៦​នាក់ ២៦​នាក់ ជា​យោធា និង​១០​នាក់ជា​បុគ្គលិក​ស៊ីវិល​។

ក្រៅពី​ករណី​ឆ្លង​នៅ​បន្ទាយ​ខាងលើ ស៊ី​លី ក៏​រកឃើញ​ករណី​ឆ្លង​២១​នាក់​ទៀត ដែលមាន​ពាក់ព័ន្ធ​នឹង​មនុស្ស​ធ្វើការ​នៅលើ​នាវា​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ Sergeant Aldea ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទ្វីបអង់តាកទិក​។ បុគ្គលិក​លើ​នាវា​នេះ មាន​ចំនួន ២០៨​នាក់​។ ជាមួយគ្នានេះ ករណី​ឆ្លង​មួយទៀត ត្រូវបាន​អាជ្ញាធរ​ស៊ី​លី​រកឃើញ​នៅក្នុង​ភូមិ Las Estrellas នៃ​ទ្វីបអង់តាកទិក​ដែរ​។ករណី​ឆ្លង​សរុប អង់តាកទិក មាន​យ៉ាងហោចណាស់​ចំនួន ៥៨​នាក់​ហើយ​។

សូមជម្រាបថា ​គិត​មក​ត្រឹម​ពេលនេះ គ្រប់​ទ្វីប​ទាំងអស់ សុទ្ធ​តែមាន​ករណី​ឆ្លង​កូ​វីដ​-១៩ បន្ទាប់ពី​ទ្វីបអង់តាកទិក មាន​ករណី​ឆ្លង​ដែរ​។ ពីមុនមកគ្មាន​របាយការណ៍​ណាមួយ បង្ហាញថា​ទ្វីបអង់តាកទិក​មាន​ក​រ​ណី​ឆ្លង​កូ​វីដ​-១៩ ឡើយ​។​

​ដោយឡែក​បើតាមការអះអាងពីមូលនិធិ​វិទ្យាសាស្ត្រ​ជាតិ ដែលជា​ទីភ្នាក់ងារ​រប​ស់​អាមេរិក​នៅ​ទ្វីបអង់តាកទិក បាន​បញ្ជាក់ថា ខ្លួន​ក៏បាន​ដឹង​ពី​ករណី​ឆ្លង​នេះ ប៉ុន្តែ​បុគ្គលិក​របស់ខ្លួន​ក៏​មិនបាន​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​ទាំង​នោះទេ​។

​គួរបញ្ជាក់ថា បើគិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០នេះ ពិភពលោក​មាន​ករណី​ឆ្លង​សរុប​ចំនួន​ជាង ៧៨​លាន​ករណី អ្នកស្លាប់​មាន​ជាង ១,៧​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៥៥​លាន​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print