រូបភាពគួរឲ្យភ្ញាក់ផ្អើលនៅរូងក្រោមដីប្រវែង1,5គីឡូម៉ែត្រដែលមេជួញដូរគ្រឿងញៀនលោក Joaquin El Champo’Guzman មេក្លោងក្រុមជូញដូរគ្រឿងញៀន Sinaloa បានរត់គេចខ្លួនចេញពីគុកដែលមានការយាមកាមយ៉ាងតឹងតែងបំផុត។ តាមរូបភាពនៅក្នុងរូងក្រោមដីនោះ មានម៉ូតូមួយគ្រឿងរង់ចាំនៅខាងក្នុងសម្រាប់បើកចេញតាមផ្លូវក្រោមដី។ គេជឿងជាក់ថាត្រូវការចំណាយពេលវេលាជាងមួយឆ្នាំទើបអាចជីករូងនោះបានហើយត្រូវដឹកដីជាង៣តោនចេញពីរូងនោះ។ មិនត្រឹមតែប៉ុណ្ណោះរូងក្រោមដីបានបំពាក់បំពង់បង្ហូរឧស្ម័នគ្រប់គ្រាន់។ តាមអ្នកឯកទេស មេជួញដូរគ្រឿងញៀនរូបនេះបានចំណាយប្រាក់យ៉ាងតិច៥០លានដុល្លារសម្រាប់សកម្មភាពជីករូងក្រោមដី និងសូកប៉ាន់ដល់មន្ត្រីយាមគុក ដើម្បីឲ្យឆ្មាំគុកធ្វើមិនដឹង មិនឮពីសកម្មភាពជីករូងក្រោមដី។ មេជួញដូរគ្រឿងញៀនរូបនេះត្រូវចោទប្រកាន់បទល្មើសដល់ទៅ៣៥ករណី ក្នុងនោះមានការជួញដូរគ្រឿងញៀនសម្លាប់មនុស្ស និងលាងលុយខ្មៅជាដើម។ មន្ត្រីគ្រប់គ្រងពន្ធានាគារនៅប្រទេសមិចស៊ីកូ ៣រូបត្រូវបានដកហូតតំណែងក្រោយពេលដែលអ្នកទោស Joaquin Guzman ហែកគុករត់ចេញដោយសុវត្ថិភាព ។ រដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់រង្វាន់3,8លានដុល្លារសម្រាប់បុគ្គលណាមួយដែលអាចចាប់ខ្លួនអ្នកទោសរូបនោះបាន។ រដ្ឋមន្ត្រីក្រសូងមហាផ្ទៃមិចស៊ីកូ លោក Miguel Angel Osorio Chong បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា ការរត់ចេញដោយជោគជ័យ គីទទួលបានការជួយពីអ្នកនៅខាងក្នុង ។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា គេបានរកឃើញរូងក្រោមដីប្រវែងជាង១គីឡូម៉ែត្រ ដោយមានប្រព័ន្ធខ្យល់ទៀតផង ។ អ្នកទោសបានរត់ចេញពីគុកនៅថ្ងៃទី១១ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រៅពីមន្ត្រីពន្ធនាគារ៣រូបត្រូវដកហូតពីតំណែង នៅមានបុគ្គលិក៣៤នាក់ទៀតស្ថិតនៅក្នុងការស៊ើបអង្កេត។ លោកជុង ក៏បានបញ្ជាក់ទៀតថា អង្គការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អាមេរិកបានប្រាប់ដល់រដ្ឋាភិបាលមិចស៊ីកូពីគម្រោងហែកគុក របស់មេជួញដូរគ្រឿងញៀន Guzman កាលពី១៦ខែមុន ។ បើទោះជាបានដឹងមុន តែឆ្មាំគុកមិចស៊ីកូនៅតែទុកឲ្យជនល្មើសរត់គេចខ្លួនបានដោយជោគជ័យ ៕
មេជួញដូរគ្រឿងញៀនជិះម៉ូតូតាមរូងក្រោមដីរត់ចេញពីគុក
...