ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានអោយដឹងថា, នាពេលថ្មីៗនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានពិនិត្យឃើញថា សាធារណជន ពិសេស អ្នកចិញ្ចឹមបក្សីយកស៊ុតបានចូលរួមផ្តល់យោបល់ជាមួយគណនីហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុតនៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ករណី ស៊ុតចុះថោកក្រោម៣០០រៀលក្នុងមួយគ្រាប់ ដោយមានការលើកឡើងថាបណ្តាលមកពីការនាំចូលស៊ុតពីប្រទេស ជិតខាងដូចជាប្រទេសវៀតណាមជាដើម ជាហេតុធ្វើឱ្យផលិតផលស៊ុតផលិតបាននៅក្នុងស្រុកមានតម្លៃថោក លក់ មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។ ទាក់ទងនឹងការលើកឡើងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត សូមបញ្ជាក់ជូនសាធារណជនថា៖
១- អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពុំដែល អនុញ្ញាតជាគោលការណ៍ឱ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារ ព្រះរាជាណាចក្រកម្ពុជាឡើយ
២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត សូមបញ្ជាក់ជូនសាធារណជនថា នៅក្នុងខេត្តកំពត បច្ចុប្បន្នស៊ុតទាធម្មតាមិនបង្កកំណើតមានតម្លៃជាមធ្យម៣៥០រៀលក្នុងមួយគ្រាប់ និងស៊ុតទាសម្រាប់យក ទៅភ្ញាស់មានតម្លៃជាមធ្យម៣៩០រៀលក្នុងមួយគ្រាប់ ហើយមិនមានករណ៏ស៊ីតទានាំមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាតាមច្រកនានាក្នុងខេត្តកំពតនោះទេ។
៣- ជាទូទៅតាមស្ថានភាពរអាកាសធាតុនៅប្រទេសកម្ពុជានារដូវរំហើយ ដែលសំបូរចំណីអាហារតាមវាលស្រែ និងទីកន្លែងស្ងួតផងនោះ ធ្វើឱ្យសត្វទាតែងតែផលិតស៊ុតបានច្រើនជាងរដូវនានា។
៤- ក្នុងស្ថានភាពជម្ងឺកូវីដ១៩ កំពុងតំរាមកំហែងដល់សុខភាពសាធារណៈ ហើយការលក់ដូរមួយចំនួនដូចជា ការលក់បាយ បាយឆា លតឆា មីឆា លក់នៅតាមសាលារៀន និងកន្លែងផ្សេងៗ ព្រមទាំងកម្មវិធីជួបជុំ ត្រូវបានកាត់បន្ថយដែលធ្វើឱ្យតម្រូវការស៊ុតមានការថយចុះជាអតិបរមា នៅពេលដែលការចិញ្ចឹមបក្សីយក ស៊ុតមានការកើនឡើងនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពតម្យ៉ាងវិញទៀតរដូវកាលនេះជារដូវកាលសំបូរត្រី ប្រជាពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យស៊ុតបក្សីវិញ វាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូល
៥- ក្នុងករណីរស៊ុតមាន់-ពីប្រទេសជិតខាង សូមទំនាក់ទំនងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតតាម រយៈទូរស័ព្ទលេខ ០១៧ ៨០៣ ០០៧ ០១៧ ៨៤២ ៤០៣ និង ០១២ ៦០៣ ៣០៣ ដើម្បីមន្ទីរចុះអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសព្វ និងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ទទួលបានសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត សង្ឃឹមថាសាធារណជន រវាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុតជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា