ជនមិនស្គាល់មុខលួចគាស់កុដិលោក យកលុយជាង១២លានរៀលនិងបា្រក់ថៃ១ម៉ឺនបាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កុដិព្រះចៅអធិការវត្ត មុន្នីហែមវ័ន្ត ប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវជនមិនស្គាល់មុខបានចូលទៅលួចគាស់សោទ្វារយកប្រាក់នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ខណ:ដែលព្រះចៅអធិការវត្តនិមន្តទៅឆាន់ចង្ហាន់នៅសាលាឆាន់ខាងជើងកុដិប្រហែល១០០ម៉ែត្រ។
ប្រភពពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ព្រះចៅអធិការព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា បានឲ្យដឹងថានៅមុនពេលកើតហេតុព្រះអង្គបាននិមន្តទៅសាលាឆាន់ ដែលនៅខាងជើងកុដិព្រះអង្គគង់នៅ ប្រហែល១០០ម៉ែត្រ ដោយមុនពេលនិមន្តចេញទៅឆាន់ចង្ហាន់ព្រះអង្គបានបិទទ្វារចាក់សោនិងបិទបង្អួចត្រឹមត្រូវ។ ពេលឆាន់ចង្ហាន់រួច ព្រះអង្គនិមន្តមកដល់កុដិវិញស្រាប់តែឃើញស្នាមគេឆ្កឹះសោទ្វារកុដិរបើករបាញហើយពេលព្រះអង្គចូលដល់ក្នុងកុដិឃើញធុងដាក់បច្ច័យមានទំហំ០៤តឹកX០២តឹក ធ្វើអំពីស័ង្កសី ដែលព្រះអង្គទុកនៅក្រោមគ្រែសឹង្ហរបស់ព្រះអង្គ មានស្នាមវះដោយកាំបិតយកលុយខ្មែអស់ក្នុងកេះដែកនោះចំនួន៩.០០០.០០០រៀល(ប្រាំបួនលានរៀល)លុយខ្មែរទុកលើគ្រែចំនួន៣.៥០០.០០០រៀល(បីលានប្រាំសែនរៀល)ប្រាក់ថៃចំនួន១០.០០០បាត(១ម៉ឺនបាត)ទូរស័ព្ទដៃ០១គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថាបើតាមការបញ្ជាក់របស់ព្រះចៅអធិការប្រាប់ថា មុនពេលព្រះអង្គនិមន្តចេញពីកុដិទៅសាលាឆាន់ព្រះអង្គបានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស្អាតបាតអង្គុយលើម៉ូតូនៅខាងលិចកុដិប្រហែល២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍។លុះពេល ពេលនិមន្តត្រឡប់មកកុដិវិញក៏ឃើញទ្វារកុដិរបើកសោ។
នគរបាលបានបញ្ជាក់ថាទាក់ទិនករណីចោរកម្មនេះកម្លាំងនគរបាលកំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាចោរលួចដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕


ដោយ ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print