វាយប្រពន្ធមួយដៃរបួសយ៉ាងដំណំព្រោះខឹងប្រពន្ធមិននៅផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាល៖បុរសម្នាក់មកពីដើរលេងវិញ ខណៈមកដល់ផ្ទះឃើញតែកូនមិនឃើញប្រពន្ធ ក៏ទូរស័ព្ទហៅប្រពន្ធ ហើយប្រពន្ធមិនទាន់មកដល់ក៏មានចិត្តខឹង គ្រាន់តែមកដល់ផ្ទះភ្លាមក៏ស្ទុះទៅវាយមុខប្រពន្ធមួយដៃ និងធាក់មួយជើង បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ករណីនេះ​បានកើតឡើងកាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង

១៧និង១០នាទី ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ​ 

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថុល ភិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ហ៊ុល សាវ៉េត អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ 

      ប្រភពដដែលបន្តថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទីជនសង្ស័យបានមកពីដើរលេងវិញ​ហើយមិនឃើញប្រពន្ធនៅផ្ទះ នៅតែកូន ភ្លាមនោះជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះ​ ហេីយជនរងគ្រោះឆ្លើយថា ចាំបន្តិចៗ ចាំយូរទៅៗមិនទាន់ឃើញមក លុះពេលជនរងគ្រោះមកដល់ផ្ទះបានឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏ស្ទុះទៅធាក់ជនរងគ្រោះមួយជើងនិងដាល់ចំនួន១ដៃចំភ្នែកខាងឆ្វេងបណ្ដាយឲ្យបែកឈាម ហើយត្រូវបានក្រុមគ្រួសារនិងបងប្អូនយកទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅក្រុងតាខ្មៅ។ ចំណែកជនសង្ស័យវិញ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ នាំខ្លួនយកមកប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿង​បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print