រាជរដ្ឋាភិបាលកម្ពុជា ! ដាក់ វិធានការបន្តជួយវិស័យអាកាសចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នេះបើយោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តី អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ , ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧ , ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០)។ រាជរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធអប្បបរមា (Minimurn Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបាន ចុះបញ្ជីនៅកម្ពុជា ។
• បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មករា ដល់ខែ មីនា ឆ្នាំ ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះរៀបចំ បង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។
ក្នុងនោះក៏មាន វិធានការជួយរោងចក្រ កម្មករ-និយោជិត , សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់

• បន្តអនុញ្ញាតឱ្យរោងចក្រ , សហគ្រាស និងអាជីវកម្មក្នុងគ្រប់វិស័យ ពន្យារពេលទូទាត់ប្រាក់រំលឹកប្រាក់ បំណាច់អតីតភាពការងារមុនឆ្នាំ ២០១៩ និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ ២០២០ និង ២០២១ ទៅឆ្នាំ ២០២២ ។ ប្រសិនបើស្ថានភាពសង្គម-សេដ្ឋកិច្ចត្រឡប់មកប្រក្រតីវិញ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកកិច្ចពិភាក្សាជាមួយនឹងរោងចក្រ កំណត់នីតិវិធី និងធ្វើការទូទាត់ជាដំណាក់កាល , សហគ្រាស និងអាជីវកម្ម ដើម្បី ៗ ។ ក្នុងករណីដែលផលប៉ះពាល់មិនមានការថមថយ, រាជរដ្ឋាភិបាលនឹងគិតគូរជាជម្រើសជួយដល់រោងចក្រសហគ្រាស , អាជីវកម្ម និងនិយោជិត ។
វិធានការទ្រទ្រង់កំណើន បន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះដែលមានថ្លៃទាបជាង ឬស្មើប្រាំពីរម៉ឺនដុល្លារអាមេរិក ដោយគិតពីខែ មករា ឆ្នាំ ២០២១ ដល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print