ប្រធានាធិបតី​ដូណាល់ ត្រាំ មិនអនុម័តទៅលើមូលនិធិការពារជាតិ​មានទឹកប្រាក់​​​៧៤០ពាន់លានដុល្លារ

ចែករំលែក៖

បើទោះបីគណបក្សទាំងពីរ​បានគាំទ្រ​និងអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ​២០២១ហើយក្តី ក៏ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមអនុម័តចុះហត្ថលេខា​លើមូលនិធិខាងលើនៅឡើយដែរ។
កាលពីថ្ងៃទី​២៣ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានប្រកាសទៅកាន់រដ្ឋសភាថា មូលហេតុដែលលោកច្រានចោលមិនអនុម័ត​គឺដោយសារតែមូលនិធិការពារជាតិ​មិនមានបញ្ចូលវិធានការសន្តិសុខចាំបាច់​ ​និងខ្វះការគោរព​អតីត​យោធា និងប្រវត្តិសាស្ត្រ​យោធាអាមេរិក។
កន្លងមក ប្រធានាធិបតី ត្រាំ​ ធ្លាប់​លើកឡើងពីចំណុច​​មួយចំនួនប្រឆាំងទៅនឹងច្បាប់ចំណាយមូលនិធិការពារជាតិ​ឆ្នាំ​២០២១ ដោយលោកអំពាវនាវឲ្យបន្ថែមចំណុចមួយចំនួន។
តាមច្បាប់ចំណាយNDAA 2021 ​នឹងដំឡើងប្រាក់ខែ​៣ភាគរយ​ដល់កម្លាំងទាហាន ​ និងប្រាក់ចំណាយដល់ទៅ​៧៤០ពាន់លានដុល្លារ សម្រាប់កម្មវិធី​ និង​ការដ្ឋានសម្រាប់យោធា​។ ​នៅពេលនេះទាំងរដ្ឋសភានិងព្រឹទ្ធសភាបានអនុម័តរួចរាល់រង់ចាំតែ​ប្រធានាធិបតីចុះហត្ថលេខានិងចូលជាធរមាន ។ ប៉ុន្តែលោកត្រាំបានច្រានចោលច្បាប់នោះ មិនព្រមចុះហត្ថលេខានោះឡើយ។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា​ការច្រានចោលរបស់លោកត្រាំ គឺជាការគំរាមកំហែងដល់កម្លាំងយោធា និង​សន្តិសុខប្រទេសជាតិ​ មិនឲ្យតម្លៃដល់ការសម្រេចរបស់រដ្ឋសភានិងព្រឹទ្ធសភា​៕

...

រូបភាព៖ ABC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print