កំណើនពលរដ្ឋអាមេរិកទាបបំផុតមិនធ្លាប់មាន រយៈពេល​១២០ឆ្នាំកន្លងមក​ដោយសារតែកូវីដ​-១៩​

ចែករំលែក៖

តាមការិយាល័យជំរឿនប្រជាជនអាមេរិក បានប្រកាសឲ្យដឹងថា​នៅក្នុងឆ្នាំ​២០២០​នេះ កំណើនប្រជាជនមានតែ ៦,៦ភាគរយប៉ុណ្ណោះ​ គឺទាបបំផុតមិនធ្លាប់មានរយៈពេលជាង​១២០ឆ្នាំកន្លងមក​។ បច្ចុប្បន្ន អាមេរិកមានពលរដ្ឋ​សរុប​​៣២៩,២លាននាក់ ។
ជាមួយនឹងការធ្លាក់ចុះនៃកំណើនប្រជាជន​បានធ្វើឲ្យក្រុមអ្នក​ជំនាញអាមេរិកបារម្ភយ៉ាងខ្លាំង​​ពីការធ្លាក់ចុះចំនួនប្រជាជន។ ចំណែកមនុស្សចាស់កើនឡើង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង​ដល់សេដ្ឋកិច្ចជាតិ។
តាមតួលេខរបស់ការិយាល័យជំរឿនប្រជាជនអាមេរិក បង្ហាញឲ្យឃើញថា​ ចំនួនប្រជាជនកើនឡើងតែ​៦,៦%ប៉ុណ្ណោះ ​ គឺតិចជាង កាលពីវិបត្តិសេដ្ឋកិច្ច​​អាមេរិកកាលពីជាង​១ទសវត្សរ៍​កន្លងមក ដោយនៅពេលនោះមានកំណើនពលរដ្ឋជាង​៧,៣%។
ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនពលរដ្ឋអាមេរិក មានចាប់ពី ១០​-១៧%​​។​នៅក្នុងឆ្នាំ​ ២០២០ ចំនួនពលរដ្ឋអាមេរិក កើនឡើង​១,១លាននាក់​ ​គឺទាបបំផុតចាប់តាំងពីអាមេរិកធ្វើជំរឿនប្រជាជនតាំងពី​១២០ឆ្នាំកន្លងមក។
លោក William Frey ដែលជាអ្នក ប្រជាសាស្ត្រជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings និយាយថា ការប៉ាន់ប្រមាណជំរឿនថ្មីទាំងនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុង​ប្រឈម​នឹងបញ្ហានៃកំណើនប្រជាជន​ដូចជាប្រទេសមួយចំនួន​ដែរ។
កន្លងមកមានប្រទេសជាច្រើនបារម្ភ​ពីការផុតពូជដោយសារតែ​ចំនួនប្រជាជនរបស់ខ្លួនធ្លាក់ចុះ​ ​ពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ។ ចំណែកមនុស្សចាស់កើនឡើង តែទារកកើតមកមានចំនួនតិច។
ចំនួនស្ត្រីសម្រាលកូនជាមធ្យមនៅអាមេរិកធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល​៣៥ឆ្នាំកន្លងមក​។ មួយវិញទៀតគឺ ចំនួនជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ធ្លាក់ចុះ​ដល់ទៅ៧០ភាគរយ​ ចាប់តាំងពី​លោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។
ការធ្លាក់ចុះ​នៃកំណើនប្រជាជន​ឆ្នាំនេះដោយសារតែបញ្ហាសុខភាព និងការឆ្លងរាលដាលកូវីដ​-១៩ ទ្រង់ទ្រាយធំ​ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ជាហេតុធ្វើឲ្យមនុស្សជាច្រើនសម្រេចមិនទាន់យកកូន។ ជាមួយគ្នានេះអាមេរិក ក៏មានគម្រោងឲ្យជនភៀសខ្លួនដែលមានវ័យក្មេងចូលក្នុងប្រទេសរបស់ខ្លួនច្រើន ដែលអាចបង្កើតកូនបានច្រើន៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print