ការដាក់ឱ្យអនុវត្តការផ្លាស់ប្ដូរទិន្នន័យប្រតិវេទន៍គយអាស៊ាន (ACDD) ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់អនុវត្តការផ្លាស់ប្តូរទិន្នន័យប្រតិវេទន៍គយអាស៊ាន (ACDD) ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ ក្នុងនោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា

ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអភិវឌ្ឍរួចរាល់នូវមុខងារសម្រាប់ផ្លាស់ប្តូរ ទិន្នន័យប្រតិវេទន៍គយអាស៊ាន (ACDD) ក្នុងទម្រង់អេឡិចត្រូនិកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន។

ក្នុងន័យដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តការផ្លាស់ប្តូរទិន្នន័យប្រតិវេទន៍គយអាស៊ាន (ACDD) បន្ថែមលើការផ្លាស់ប្តូរវិញ្ញាបនប័ត្របញ្ជាក់ដើមកំណើត ទំនិញទម្រង់ D ក្នុងទម្រង់អេឡិចត្រូនិក (ATIGA e-Form D) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃ

ប្រទេសសមាជិកអាស៊ាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសធុរជនពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print