ទីក្រុងស៊ីដនី នៅតែរៀបចំពិធីបាញ់កាំជ្រួចភ្ញីភ្លើងទទួលឆ្នាំថ្មីដដែល

ចែករំលែក៖

ប្រទេសជាច្រើននៅលើពិភពលោកបានសម្រេចលុបចោលពិធីទទួលឆ្នាំថ្មី​ និងបាញ់កាំជ្រួចភ្ញីភ្លើង​ ក្នុងនោះមានឥណ្ឌូនេស៊ីជាដើម​​បានសម្រេចលុបចោលទាំងស្រុងឲ្យពលរដ្ឋទទួលឆ្នាំថ្មីនៅផ្ទះ។
ដោយឡែក នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីវិញពិធីបាញ់កាំជ្រួចភ្ញីភ្លើង​ល្អបំផុតនៅលើពិភពលោក​នឹងបន្តធ្វើឡើងដូចរៀងរាល់ឆ្នាំ ។ អភិបាលរដ្ឋNew South Wales (NSW) លោក ស្រីGladys Berejiklian នៅថ្ងៃទី​២៤ខែធ្នូ​បានប្រកាសថា ពិធីបាញ់កាំជ្រួចនៅតែរៀបចំឡើងដដែលនាយប់ថ្ងៃទី​៣១ខែធ្នូ ដើម្បីទទួលឆ្នាំថ្មី ទោះបីបច្ចុប្បន្ននៅតំបន់ភាគខាងជើង​ទីក្រុងស៊ីដនី នៅមានករណីឆ្លងកូវីដ​-១៩ក្តី។
អភិបាលរដ្ឋ ​Gladys Berejiklian បញ្ជាក់ថា ពិធីបាញ់កាំជ្រួចមានរយៈពេល​៧នាទីនៅលើស្ពាន​ផ្ទះអូប៉េរ៉ា (opera house) នៅតែធ្វើឡើងដូចដើមមិនថាស្ថានភាពបែបណាឡើយ ប៉ុន្តែលោកស្រីក៏បានស្នើដល់ពលរដ្ឋឲ្យមើលការបាញ់កាំជ្រួចនៅផ្ទះ តាមកញ្ចក់ទូរទស្សន៍វិញ​។
អភិបាលរដ្ឋ​ NSW ​បានបញ្ជាក់ថា នឹងរៀបចំទីតាំង​សម្រាប់ក្រុមការងារជួរមុខប្រឆាំងកូវីដ​-១៩​មើលការបាញ់កាំជ្រួច។ ចំពោះពលរដ្ឋ ចូលរួមវិញ ក៏ត្រូវរក្សាគម្លាត​ពីគ្នា​ផងដែរ​។
មន្ត្រីរដ្ឋNSW ​បានឲ្យដឹងថា ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​បានរកឃើញអ្នកឆ្លងកូវីដ​-១៩​ចំនួន​៧នាក់។ ពាក់ព័ន្ធ និងការឆ្លងនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនិ​ធ្វើឲ្យចំនួននៃការឆ្លង​កើនឡើងដល់ទៅ​១០៤នាក់​ ក្នុងនោះមានពីរនាក់មិនដឹងប្រភព​។
ចំណែកអភិបាលក្រុងស៊ីដនីវិញលោក Lord Clover Moore ​បានលើកឡើងថា គួរតែលុបចោលពិធីបាញ់កាំជ្រួច​ ប្រសិនបើកម្លាំងប៉ូលិស​និងក្រសួងសុខាភិបាលមិនធានាថាព្រឹត្តិការណ៍នោះធ្វើឡើងដោយសុវត្ថិភាព ។
កាលពីឆ្នាំ​២០១៩​ ពិធីបាញ់កាំជ្រួច​​ ទាក់ទាញពលរដ្ឋអូស្ត្រាលីជាង​១លាននាក់ចូលរួមទស្សនា​​ និងជាង​១ពាន់លាននាក់​មើលការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្ស​ន៍ ជុំវិញពិភពលោក​​៕

...

រូបភាព៖ THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print