ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា យុវជនម្នាក់នេះមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន។
លោកស្រី ឱ វណ្ណឌីន ជម្រាបថា រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមក ធ្វើចត្តាឡីស័កពេលដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមរកគាត់ដើម្បីយកពិនិត្យសំណាករកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ។
បុរសខាងលើបានលោត ពីលើរថយន្តដើម្បីគេចពីការធ្វើចត្តាឡីស័ក ។ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់ប្រាប់ពីរសៀលថ្ងៃនេះផងដែរថា , ពិតជាមានករណីរត់គេចមែន ឆ្លើយតបជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram , បច្ចុប្បន្នសមត្ថកិច្ច កំពុងរកបុរសខាងលើ ដើម្បីអនុវត្តតាមក្រសួងសុខាភិបាល គឺធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ៕
ដោយ៖ សិលា