ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១០កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានចង្អុលបង្ហាញពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមន
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ។
ហេីយជាមួយគ្នានោះផងដែរ គណៈបញ្ជាការឯកភាពខណ្ឌ បានចែកម៉ាស និងផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៏ផងដែរ៕
...