សូមអ្នកសារព័ត៌មាន គោរព តាមក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង៖ មួយរយៈចុងក្រោយនេះ មានរឿងមិនគួរកើតទាល់តែសោះ សម្រាប់អាជីពអ្នកសារព័ត៌មាន ខណ:បុគ្គលខ្លះការបំពេញតួនាទី ខុសពីវិជ្ជាជីវៈ ទាំងដឹងខ្លួនថាជាអំពើល្មើសច្បាប់ ក៏បន្តប្រព្រឹត្ត ។
សមត្ថកិច្ចបានឲ្យដឹងថា, ចាងហ្វាងគេហទំព័រ (អឹអឹមអេសអឹម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​ករណី​កេណ្ឌ​ពលរដ្ឋ​ឲ្យ​ចាប់យកដី​ស្របច្បាប់​របស់អ្នកដទៃ បង្កការភ្ញាក់ផ្អើល និង ជាទួនាទីរបស់អ្នកសារព័ត៌មាន។
លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលជា​អ្នកដឹកនាំ​ការបង្ក្រាប​នេះ ដដោយមានការសម្របសម្រួលនីតិវិធី ពី​លោក អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា , ជនសង្ស័យ​ដែល​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​មានឈ្មោះ អេង ណា​រ៉ុង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មានមុខ​របរ ជា​ចាងហ្វាង​សារព័ត៌មាន គេហទំព័រ អឹម​អេស​អឹម (MSM) មាន​លំនៅ នៅក្នុង​ភូមិ អូរសណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ទន្ទឹមនឹងនេះ សមត្ថកិច្ច​បាន​ដក ហូត​រថយន្ត ម៉ាក Lexus RX300 ពាក់​ស្លាក​លេខ ព្រះសីហនុ 2A6300 ពណ៌​សូកូឡា ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO កាត​សម្គាល់​ខ្លួន​អ្នកសារព័ត៌មាន មួយ​សន្លឹក​។​
សូមបញ្ជាក់ថា, ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ចាងហ្វាង គេហទំព័រ អឹម​អេស​អឹម (MSM) នៅតាម​ផ្លូវជាតិ​លេខ​៥ ខាងមុខ ផ្សារ​ទួល​ក្រឡាញ់ ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ពាក់ព័ន្ធ នឹង​ករណី ដើរ​កេណ្ឌ​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចាប់យក​ដី​មាន​ប្លង់ ស្របច្បាប់​របស់គេ ។​
​ករណី​ឃាត់ខ្លួន​ជនសង្ស័យនេះ ពាក់ព័ន្ធ​ពីបទ ញុះញង់​អោយ​ប្រព្រឹត្ត​បទ​ឧុ​ក្រិ​ដ្ឋ​ជាអាទិ៍ និង​កំហែង​យក និង​គំរាមថា នឹង​សម្លាប់ កាលពី ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ នៅក្នុង​ភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំ​ស្គារ ស្រុក​ទឹកផុស​.​ខេត្ត កំពង់ឆ្នាំង​។​
​ព្រះរាជអាជ្ញា នៃអយ្យការអម​សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អុិត សុធា បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ នៅវេលា​ម៉ោង​ជិត ១១ព្រឹកនា ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ឃាត់ខ្លួន​ចាងហ្វាង សារព័ត៌មាន​រូបនេះ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ប្រជាពលរដ្ឋ អោយចូល​កាន់កាប់​ដី​គេ ដែលមាន​ប្លង់​ត្រឹមត្រូវ និង​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត​កសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តែងសម្របសម្រួល តាមផ្លូវច្បាប់ និងលក្ខណៈឯកជន ដើម្បីជួយដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងបណ្ដឹងជាមួយអាជ្ញាធរ សមត្ថកិច្ច។ល។ ជាលក្ខណៈសម្ងាត់ នឹងមានសក្តានុពល ឈ្នះទាំងអស់គ្នា។
ថ្ងៃនេះលោកបានថ្លែងយ៉ាងខ្លីថា ,• សារព័ត៌មាន អាចបន្តប្រកាន់ «គោលការណ៍ឯករាជ្យ» ប៉ុន្តែ «ភ្ជាប់ជាមួយបេះដូងកម្ពុជា» ពីព្រោះ យើងក៏មានកាតព្វកិច្ច លើកស្ទួយ «ឯករាជ្យរបស់កម្ពុជា» ជាប្រទេសកំណើតយើងដែរ 🇰🇭
• ការផ្សាយដំណឹង គឺងាយណាស់ តែ «ផ្សាយកម្ពុជា» ទៅអន្តរជាតិ គប្បីគិតឲ្យបានល្អិតល្អន់ ❤️។
តាមរយៈការដាស់តឿន ពី លោក ហ៊ុយ វណ្ណៈ
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺជាពន្លឺដ៏ល្អសម្រាប់អ្នកព័ត៌មាន យកទៅអនុវត្ត ពិចារណា ថ្លឹងថ្លែង ប្រកបដោយ ការទទួលខុសត្រូវ តាមតួនាទីភារកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print