Barcelona ពិចារណានាំយក Mustafi ពី Arsenal

ចែករំលែក៖

សារព័ត៌មាន Marca បានផ្សាយថា កីឡាករ Shkodran Mustafi របស់ក្រុម Arsenal បានក្លាយជាគោលដៅសម្រាប់ក្រុម Barcelona នៅរដូវរងារនេះ ខណៈដែលក្រុម Barcelona កំពុងស្វែងរកការជំនួសកន្លែងរបស់កីឡាករ Gerard Pique ដែលរងរបួស។

លោក Ronald Koeman គ្រូបង្វឹកក្លិប Barcelona បានបង្ហាញជំនឿលើកីឡាករ Ronald Araujo និង Oscar Mingueza ប៉ុន្តែក្លិបនេះចង់ចុះហត្ថលេខាយកកីឡាករបន្ថែមទៀតដើម្បីបន្ថែមតំបន់ដែលខ្វះខាត 

កីឡាករសញ្ជាតិអាឡឺម៉ង់ Shkodran Mustafi កំពុងលេងនៅ Arsenal ដោយចាប់ផ្តើមរដូវកាលបានរងរបួស ហើយការប្រកួតដំបូងរបស់គេបានចាញ់ក្រុម Leicester City នៅពេលគាត់ជំនួសដោយ David Luiz នៅតង់ទី២ ។ បន្ទាប់មកកីឡាកររូបនេះបានលេងម្តងទៀតជាមួយក្រុមបិសាចក្រហម Manchester United ហើយមិនបានបង្ហាញខ្លួនចាប់តាំងពីការជួបគ្នានៅថ្ងៃនោះមក។ ទោះបីជាយ៉ាងណាកីឡាកររូបនេះមានលក្ខណៈពិសេសនៅក្នុងក្របខ័ណ្ឌ Europa League ដែលក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីវគ្គ៣២ក្រុមចុងក្រោយ។

ព័ត៌មានលេចឮពីអេស្ប៉ាញបានរាយការណ៍ថា កីឡាករ Eric Garcia នៅតែជាអាទិភាពរបស់ក្រុម Barcelona សម្រាប់ខែមករា ហើយក្លិបនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីចុះហត្ថលេខាជាមួយកីឡាកររូបនេះជាអាទិភាព

ជាមួយគ្នានេះប្រសិនបើក្រុម Manchester City បដិសេធសំណើរបស់កីឡាកររូបនេះ ក្លិប Barcelonaទំនងជានឹងចុះហត្ថលេខាផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅ នៅពេលដែលកិច្ចព្រមព្រៀងរបស់គេនៅប្រទេសអង់គ្លេសបានផុតកំណត់ ទោះបីជាការសម្រេចចិត្តនេះនឹងត្រូវធ្វើឡើងដោយប្រធានក្លិបថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២៥ ខែមករាក៏ដោយ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print