ឆេះទីតាំងយោធាអាមេរិក មនុស្ស ៧ពាន់នាក់ជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

ទីតាំងយោធាPendletonស្ថិតនៅរដ្ឋ កាលីហ្វ័រនីញ៉ាអាមេរិក​ រងការឆាបឆេះ​ នៅព្រឹកថ្ងៃទី​២៤ខែធ្នូ​(ពេលវេលាអាមេរិក)​បង្ខំឲ្យជម្លៀសពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីតាំងមានសុវត្ថិភាព ក្រោយការឆាបឆេះរាលដាលខ្លាំង។
ភ្លើងឆេះព្រៃ​មានឈ្មោះថា”Creek Fire” បានឆាបឆេះ នៅយប់ថ្ងៃទី​២៣ខែធ្នូ (ពេលវេលាអាមេរិក) នៅតាមជើងភ្នំភាគខាងកើត នៃទីតាំងយោធា Pendleton ។ អណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស​ ដោយបំផ្លាញព្រៃឈើ​ជាង​១ពាន់ហិកតា​ក្នុងរយៈពេលខ្លី​។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួសក្នុងហេតុការណ៍នោះនៅឡើយទេ​ ប៉ុន្តែមានមនុស្សជាង ៧.០០០នាក់បានជម្លៀសចេញពីជំរុំយោធា​Pendleton​ ដែលជាទីតាំងទាហានជើងទឹកវាយឡើងគោក។
តាមសារព័ត៌មានFOX 5 San Diego ពលរដ្ឋរស់នៅតំបន់ Fallbrook មានចម្ងាយពីជំរុំ​យោធាខាងលើ ដល់ទៅ​១១គីឡូម៉ែត្រក៏ត្រូវជម្លៀសផងដែរ។ បច្ចុប្បន្ន ភ្លើងឆេះបានគ្រប់គ្រង​៣៥ភាគរយ​ហើយ ហើយក្រុមពន្លត់បានខិតខំទប់ស្កាត់ការឆ្លងរាលដាលជាថ្មី៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print