អុីរ៉ង់​ដាក់ប្រព័ន្ធការពារ​ដែនអាកាសនៅក្បែរទីតាំងរោងចក្របរមាណូ

ចែករំលែក៖

អុីរ៉ង់បានបង្កើនសកម្មភាពទប់ស្កាត់ការវាយប្រហារពីអាមេរិក ទៅលើទីតាំងបរមាណូរបស់ខ្លួន ដោយ ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅជិតទីតាំងរោងចក្របរមាណូ។
តាមសារព័ត៌មានAl-Qabas របស់ប្រទេសគុយវែត​បានឲ្យដឹងថា រដ្ឋាភិបាលអ៊ុីរ៉ង់​បានដាក់ពង្រាយ​ប្រព័ន្ធមីស៊ីលការពារ ទប់ស្កាត់ការវាយប្រហារពី​អាមេរិក នៅតាមរោងចក្របរមាណូ​ស្ថិតនៅក្នុងខេត្តIsfahan។
សកម្មភាពខាងលើរបស់អុីរ៉ង់​កើតឡើង ក្រោយពេលទីក្រុងតេអុីរ៉ង់ និងវ៉ាស៊ីនតោន​ប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតីត្រាំ កាលពីថ្ងៃទី​២៤ខែធ្នូ​បានចោទប្រកាន់អុីរ៉ង់​នៅពីក្រោយការវាយប្រហារទៅលើ​ស្ថានទូតអាមេរិក​នៅរដ្ឋធានីបាដាត​ ប្រទេសអុីរ៉ាក់​។ លោកត្រាំ​នឹងបង្ខំឲ្យរដ្ឋាភិបាលអុីរ៉ង់ជាអ្នកទទួលខុសត្រូវ ប្រសិនបើមានពលរដ្ឋអាមេរិក ស្លាប់នោះ។
សារព័ត៌មាន Sputnik បានផ្សាយថា តំបន់បៃតងនៅក្នុងរដ្ឋធានីបាដាត ក្លាយទៅជាគោលដៅនៃការវាយប្រហារដោយមីស៊ីល​។ ការវាយប្រហារកើនឡើងខ្ពស់ក្រោយអ្នកវិទ្យាសាស្ត្របរាមណូអុីរ៉ង់​លោក​Mohsen Fakhrizadeh រងការធ្វើឃាត​ហើយអុីរ៉ង់ ចោទប្រកាន់ អាមេរិក និងអុីស្រាអែលនៅពីក្រោយការវាយប្រហារនោះ៕ដោយ៖ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print