បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លា ខឹងចាក់សោបង្ខាំង៤ថ្ងៃ ផ្អើលសមត្ថកិច្ចចុះឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបង់ក្លាដេស២នាក់ ឈ្លោះគ្នារឿងជំពាក់លុយ៥ពាន់ដុល្លារ​អត់​សង ​ទើបម្ចាស់បំណុលខឹង​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់​បង្ខាំងកូនបំណុលរបស់ខ្លួន៤​ថ្ងៃ​មកហើយ មិនឱ្យ​ចេញ​ទៅ​ណា​​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះទៅអន្តរគមន៍ភ្លាមៗ រួចអះអាងថាជាករណីចាប់បង្ខាំងមនុស្សខុសច្បាប់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤​ ខែធ្នូ​ ​ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥នៅ​ភោជនីយដ្ឋានកាហ្វេ «មេ​ហ្គា​ឡូ»​ ម្តុំ​គីឡូ​ម៉ែ​ត​លេខ​៨ ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ ដែលជា​ម្ចាស់​ហាង​នៅ​ម្តុំ​បារ​បារាំង​សុំមិន​បញ្ចេញ​ឈ្មោះ ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​បុរស​ម្នាក់​ដែល​ជា​ជនជាតិ​បង់ក្លាដេដសម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ​ គាត់​តែងតែ​ទៅ​ហាង​របស់​គាត់​អង្គុយ​ផឹកស៊ី ខណៈ​មុនពេល​ដែល​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះជា​ជនជាតិ​បង់ក្លាដេសដូចគ្នា បាន​ទូរស័ព្ទ​មក​ប្រាប់​ឲ្យ​គាត់​ជួយ​បកប្រែ​ថា ​គាត់​កំកំពុងត្រូវ​បានគេ​ចាប់​ឃុំ​នៅ​ក្នុងផ្ទះ​នៅ​ផ្លូវជាតិ​លេខ​៥នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន កាហ្វេ មេ​ហ្គា​ឡូ រយៈពេល​៤​ថ្ងៃ​មក​ហើយ អត់ឲ្យ​បាយ​ទឹក​និង​ចេញ​ទៅ​ក្រៅ​នោះ​ទេ ទើប​គាត់​លួច​យក​ទូរស័ព្ទ​ដៃល៏តេមក​គាត់ឲ្យ​ជួយ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋានតែម្តង ។

ប្រភពដដែលបន្តថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ហើយ ​ស្ត្រី​ជា​ម្ចាស់​ហាង​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​បន្ទប់​ចាក់សោ​ពី​ខាងក្រៅ​ ក៏​បាន​ប្តឹង​សមត្ថកិច្ច​ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ​ចោមរោម​មើល​អស់​រយះ​ពេល​ជិត​មួយ​ម៉ោង​។ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នឹង​ជន​រង​គ្រោះ​យក​ទៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​២​ ដើម្បី​ធ្វើការ​សួរនាំ ប៉ុន្តែ​ជនជាតិ​បង់ក្លាដេស​ដែល​ជា​ជន​រង​គ្រោះ ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​មក​ក៏​ស្រែ​កថា​ជួយ​ផង​ៗមិនដឹង​ថា​មាមានរឿងអ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ។

ដោយឡែកបើ​តាមបុរស​ជនជាតិ​បង់ក្លាដេសម្នាក់ ដែលជា​អ្នក​ចាក់សោ​ជន​រង​គ្រោះ​ជាជនជាតិដូចគ្នានោះ ក៏​បាន​បញ្ជាក់​ថា មក​ពី​ជន​រង​គ្រោះរូបនេះជំពាក់​លុយ​ខ្លួនជាង​5000$​ហើយ​អត់​សង ទើប​គាត់​ចាក់សោ​មិន​ឲ្យទៅ​ណា ខ្លាច​រត់គេច​ខ្លួន បែរជា​ផ្អើល​ថា​ ជា​ករណី​ចាប់ជំរិត​ទៅ​វិញ។

ក្រោយ​​កើតហេតុសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​ជាបណ្តោះ​អា​សន្ន​ ដើម្បី​ធ្វើ​កិច្ចសន្យា​រួចក៏ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ដោយ៖និន សុភ័ស្ភ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print