នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ ល្ងាច កំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិង បានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី១៤ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១. ឈ្មោះ លុយ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាក ។

២.ឈ្មោះ ហុឹម គង្គា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួលសំណង់មិនរៀបរយក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
*សម្ភារដកហូតមាន
១ _ក្រាមសថា្លចំនួន០២កញ្ចប់។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print