បុរសម្នាក់បានស្លាប់ខណៈពេលកំពុងផ្សាសុីទែនប្រេង នៅស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីផ្ទុះស៊ីទែនប្រេងទូកមួយបានកើតឡើង និងបណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈពេលដែលកំពុងផ្សាសុីទែនប្រេងនោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧ និង៥០ នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០  នៅចំណុចអ៊ូទូក ស្ថិតនៅក្រុម១ ភូមិ៥ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះខាងលើឈ្មោះញ៉ឹល សំណាង ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជាងផ្សា ស្នាក់នៅបណ្ដោះអាសន្នផ្ទះលោក ព្រហ្ម បន ស្ថិតនៅក្រុម ១ភូមិ ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មាន ស្រុកកំណើត ភូមិរកាថ្មី ឃុំស្រែសំរោងស្រុកជុំគីរី ខេត្តកំពត។
បច្ចុប្បន្ន  នគរបាលជំនាញ ចុះមកធ្វើ កេាសល្យវិច័យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print