សម្តេចតេជោ ហ៊ុន សែន៖ ការអប់រំកូនចៅឱ្យប្រកបដោយគន្លងធម៌ មានការអប់រំខ្ពស់ គឺជាបំណងធំបំផុតរបស់មាតាបិតា និងអាណាព្យាបាលគ្រប់រូប

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងFacebookថា ការចែកទ្រព្យសម្បតិ្តជាមាស ប្រាក់ ជាចលនទ្រព្យ ឬជាអចលនទ្រព្យ ជារឿងមួយហើយប្រសិនយើងមានតែការចែកតម្រិះវិជា្ជសំខាន់ ជាងចែកទ្រព្យសម្បតិ្តទៅទៀត។

លុយកាក់អាចចាយវាយអស់ អាចភ្លើងឆេះឬបាត់បង់។ល។ តែតម្រិះវិជ្ជាមិនអាចមានអ្នកណាលួចប្លន់ឬបំផ្លាញបានឡើយ។ មាតាបិតា ឬអាណាព្យាបាលមិនថាមាន ឬក្រនៅទីក្រុង ឬជនបទត្រូវខិតខំជំរុញកូនចៅឱ្យរៀនសូត្រ។ រឿងដែលគួរឱ្យកត់សំគាល់នៅពេលនេះគឺ ឪពុកជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯងបែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍ តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍។ល។ហើយរឿងដែលសំខាន់ជាងទៀត គឺឪពុក ឬម្តាយបំផ្លាញអនាគតកូនខ្លួនឯង តាមរយះសកម្មភាពមិនគប្បីដែលសង្គមស្អប់ខ្ពើមដូច ជាល្បែងសុីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សាហាយស្មន់។ល។ ដែលធ្វើឱ្យកូនៗកំពុងរៀនបាក់ទឹកចិត្ត និងខ្មាស់អៀន។

ចូរខិតខំទាំងអស់គ្នា ដើម្បីជាតិយើងរុងរឿង គ្រួសារមានសុភមង្គល កូនចៅយើងមានចំណេះដឹង និងមានគុណធម៌ខ្ពស់៕

12733474_958457887536042_2595306443207902908_n

12715510_958458004202697_5942557066009942815_n

12742077_958458137536017_7935952660698751838_n

12742668_958458057536025_7149006812467113950_n

12717549_958458037536027_1363085398467051251_n

12734201_958457644202733_6586344207245716304_n

12733655_958457610869403_1241304003678919457_n

12742451_958457617536069_4847734562773359775_n

6715_958457620869402_6749845233004313182_n

12742720_958457684202729_1131328937109825951_n

10387311_958457790869385_7477904004363736628_n

12717580_958457670869397_1622368407368436441_n

12717477_958458124202685_7308512005948255923_n

12734201_958457757536055_5329796170591287055_n

12744586_958457814202716_3487676173500448350_n

12743554_958457897536041_7606950413143489969_n

12729060_958457860869378_4583315335619654657_n

ដោយ៖ សុវណ្ណារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print