ខេត្តសៀមរាប៖ នាថ្ងៃទី១៣កើត ខែបុស្ស-មាឃ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៦ លោកស្រី កែវ ម៉ាលី សមាជិកគណ:កម្មការទី២ ព្រឹទ្ធសភា រួមជាមួយនឹងបុត្រាបុត្រី ព្រមទាំងសហការី បានប្រារព្ធរៀបចំពិធីបុណ្យសូត្រមន្ត និងនាំយកទេយ្យវត្ថុជា គ្រឿងសក្ការបូជា ទៅថ្វាយជូនដល់ព្រះអង្គចេកព្រះអង្គចម ព្រះវិស្ណុ ព្រះអង្គពុទ្ធជ័យមហានាគ ព្រះអង្គជុំ លោកតាតំបងដែក និងព្រះអង្គគោកធ្លក។
ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន ភាពជោគជ័យ សិរីសួស្តីគោរពជូនចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំនៃព្រឹទ្ធសភា ដែលមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន និងថ្នាក់ដឹកនាំរដ្ឋសភា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចក្នុងការងារបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរទាំងមូល និងដឹកនាំប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ មានមុខមាត់លើឆាកអន្តរជាតិ។
ជាពិសេសសូមឧទ្ទិសមហាកុសល្យទាំងអស់ជូនចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រមទាំងបុព្វបុរសខ្មែរស្នេហាជាតិ ដែលបានបូជាជីវិតក្នុងរបបប្រល័យពូជន៍សាសន៍ប៉ុលពតក្នុងបុព្វហេតុការពារជាតិមាតុភូមិនៃយើង៕
ដោយ៖ សុខ ខេមរា