អត្ថប្រយោជន៍ទាំង៧យ៉ាងទទួលបានពីការបរិភោគផ្លែម្នាស់

ចែករំលែក៖

 

pineapplefield

ម្នាស់ជាផ្លែឈើតំបន់ត្រូពិចមួយប្រ ភេទដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសា ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពទៀតផង ។ តើអ្នកដឹងទេសថា ការបរិភោគផ្លែម្នាស់ទៀងទាត់អាចផ្ដល់ផល ប្រយោជន៍អ្វីខ្លះដល់សុខភាព? ដើម្បីជ្រាប ច្បាស់សូមអានខាងក្រោមទាំងអស់គ្នា ៖

១-ជួយទ្រទ្រង់ប្រព័ន្ធភាពសុាំ
ផ្លែម្នាស់សម្បូរទៅដោយវីតាមីន C ដែលវីតាមីននេះ គឺជាសារធាតុប្រឆាំងអុកស៊ីត កម្មដ៏សំខាន់ដែលរលាយនៅក្នុងទឹកមានសមត្ថ ភាពខ្ពស់ក្នុងការជួយប្រឆាំងនឹងការខូចខាត កោសិកានិងជួយឱ្យប្រព័ន្ធភាពសុាំឱ្យមានសុខ ភាពល្អ ។

២-ឆ្អឹងរឹងមាំ
សារធាតុរ៉ែដ៏ល្អជាច្រើនដែលមាននៅ ក្នុងផ្លែម្នាស់អាចជួយធ្វើឱ្យឆ្អឹងរឹងមាំនិងបង្ការ ជំងឺពុកឆ្អឹង ។

៣-សុខភាពភ្នែក
ការបរិភោគផ្លែម្នាស់បានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកមើល មិនឃើញនៅពេលដែលអ្នកឈានចូលដល់វ័យ ចំណាស់ ។

៤-បង្កើនការរំលាយអាហារ
សារធាតុ Bromelain​ នៅក្នុងផ្លែ ម្នាស់គឺជាអង់ស៊ីមដ៏ល្អក្នុងការជួយបំលែងប្រូតេ អ៊ីនដែលអាចជួយឱ្យការរំលាយអាហាររបស់ អ្នកមានភាពប្រសើរទ្បើង ។

៥-ប្រឆាំងការលាក
អ្នកប្រហែលជាមិនដឹងទេថា បញ្ហា រលាកអាចជាកត្ដាមួយដែលអាចបង្កឱ្យអ្នក កើតជំងឺដូចជា មហារីកបេះដូង និងជំងឺទឹក នោមផ្អែមបាន ។ តាមការសិក្សាបានឱ្យដឹងថា ការបរិភោគផ្លែម្នាស់អាចជួយបងា្ករការរលាក បានយ៉ាងមានប្រសិទ្ធភាព។

៦-កាត់បន្ថយជំងឺឈាមកក
ការបរិភោគផ្លែម្នាស់ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺឈាមកក បាន ។

៧-ការពារជំងឺផ្ដាសាយ
វីតាមីន C ដ៏សម្បូរបែបក្នុងផ្លែម្នាស់ អាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ microbial និងជួយព្យាបាលជំងឺផ្ដាសាយ ព្រមទាំងជំងឺក្អកបានយ៉ាងមានប្រសិទ្ធភាព ទៀតផង ៕

9b219f39236007ef515e232b237d8752

...

dsc039722

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print