លោក ហ៊ុន ម៉ានី ៖ នយោបាយឈ្នះ=ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ

ចែករំលែក៖

ភ្នំពេញ៖ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា, “នយោបាយឈ្នះ=ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ”

ទី១- ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។ 

ទី២- សន្តិភាព បានផ្តល់ឱកាសឲ្យកម្ពុជាអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងពិភពលោក៕

 

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print