រដ្ឋបាលរាជធានីភ្នំពេញ៖ ដំណើរការជួសជុលចាក់អ៊ុតកៅស៊ូផ្លូវលេខ១៨៦ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌ ទួលគោកដែលខូចខាតកាលពីរដូវវស្សាកន្លងទៅឱ្យស្អាត

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវ១ខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោកត្រូវបានធ្វើការជួសជុលឡើងវិញក្រោយទទួលរងការ ខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីសំរួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

   ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ ធ្នូ ឆ្នំ២០២០នេះបាន ដំណើរការជួសជុលលុបជង្ហុកសំបុកមាន់ដើម្បីសម្រួលចរាចរណ៍ងាយស្រួលពុកម៉ែបងប្អូនធ្វើដំណើរក្រោមការដឹកនាំចង្អុលបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងទៅនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដាក់គ្រឿងចក្រជួសជុលផ្លូវដោយចាក់អ៊ុតកៅស៊ូ ផ្លូវលេខ១៨៦ (ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវ លេខ២៦៥ )សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកឱ្យបានស្អាតនិងមានសោភ័ណ្ឌភាពងាយស្រួល ដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

    ក្នុងនាមអាជ្ញាធរខណ្ឌទួលគោកលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិងប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ប្រជាពលរដ្ឋក្នុងខណ្ឌដែលការផ្តល់ជូននូវផ្លូវកៅស៊ូដ៏ស្អាតនេះគឺជាការលើកទឹកចិត្តបន្ថែមដ៏ប្រពៃថ្លៃថ្លា៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print