ទីក្រុងស៊ីដនី បាញ់កាំជ្រួចឆ្លងឆ្នាំដដែលតែហាមពលរដ្ឋទៅទស្សនាផ្ទាល់

ចែករំលែក៖

ទីក្រុងស៊ីដនី គឺជាទីក្រុងធំដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីមុនគេបង្អស់លើពិភពលោក​ ។ នៅក្នុងឆ្នាំនេះ និឹងមានពិធីបាញ់កាំជ្រួច​ដូចរាល់ឆ្នាំ ប៉ុន្តែ​​មិនអនុញ្ញាតឲ្យពលរដ្ឋទៅជួបជុំគ្នាមើលផ្ទាល់ច្រើននោះឡើយ។
តាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី​២៨ ខែធ្នូ​បានផ្សាយថា ដោយសារតែផ្ទុះការឆ្លងកូវីដ​-១៩ថ្មីនៅពាក់កណ្តាលខែធ្នូ​​នៅជាយក្រុងភាគខាងជើងស៊ីដនី ហើយរកឃើញអ្នកឆ្លងថ្មី​១២៥នាក់ដែលឆ្លងចេញពី​មនុស្ស​៥នាក់ពេលដំបូង​។ ការឆ្លងនោះធ្វើឲ្យពលរដ្ឋនៅក្នុងទីក្រុង ​ប្រមាណ​១/៤ ស្ថិតនៅក្នុងតំបន់ត្រូវបិទ​រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១។
ដោយសារការឆ្លងថ្មីកើនឡើង អូស្ត្រាលី បានសម្រេច​កាត់បន្ថយគម្រោងទទួលឆ្នាំថ្មី​​។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានហាមប្រាមពលរដ្ឋទៅកាន់ទីក្រុងស៊ីដនីនៅយប់ឆ្លងឆ្នាំ​ ហើយពលរដ្ឋអាចជួបជុំគ្នាមិនលើសពី​៥០នាក់នោះឡើយ ដោយត្រូវមានគម្លាតសុវត្ថិភាព។
លោកស្រីGladys Berejiklian បន្តទៀតថា​«យើងមិនចង់ឲ្យមានករណីឆ្លងថ្មីណាមួយនៅយប់ឆ្លងឆ្នាំនោះឡើយ​ ។ លោកស្រីបានស្នើដល់ពលរដ្ឋឲ្យទស្សនាការបាញ់កាំជ្រួចដោយសុវត្ថិភាព គឺទស្សនាតាមកញ្ចក់ទូរទស្សន៍នៅផ្ទះ។
ពលរដ្ឋ​ដែលមានលិខិតអនុញ្ញាតទើបឲ្យចូលទៅកាន់ទីតាំងរៀបចំពិធីបាញ់កាំជ្រួច​នៅកណ្តាលទីក្រុងស៊ីដនី​​។ មន្ត្រី​ក្នុងទីក្រុង​​ក៏ទទួលបានការអនុញ្ញាតឲ្យនាំសាច់ញាតិតែ​១០នាក់ប៉ុណ្ណោះ​ចូលទៅទស្សនាការបាញ់កាំជ្រួច។
ក្រសួងសុខាភិបាលអូស្ត្រាលីបានគាំទ្រ​ដល់សកម្មភាពហាមប្រាមខាងលើ​​។ អូស្ត្រាលី​បានបិទប្រទេស តាំងពីដំបូង ក្រោយពីមានករណីឆ្លងកូវីដ​-១៩ ទើបជួយឲ្យប្រទេសនេះទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អបំផុត។ មកទល់ពេលនេះអូស្ត្រាលី មានអ្នកឆ្លងកូវីដ​-១៩​សរុប តែ២៨.៣០០នាក់ប៉ុណ្ណោះ និងស្លាប់ ៩០៨នាក់៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print