ទាហានអាមេរិកនៅកូរ៉េខាងត្បូង ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី២៩ខែធ្នូ។ ការចាក់វ៉ាក់សាំងកើតឡើងក្នុងពេលដែល កូរ៉េខាងជើងក៏បានត្រៀមលក្ខណចាក់វ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នអាមេរិកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋជាង១លាននាក់ហើយ ក្នុងទឹកដីអាមេរិក ភាគច្រើនគឺគ្រូពេទ្យ និងមនុស្សចាស់នៅជួរមុខ។
ចំណែកទាហានកូរ៉េខាងត្បូង មិនទាន់មានគម្រោងចាក់នៅឡើយ ប៉ុន្តែ រដ្ឋាភិបាល កូរ៉េខាងត្បូង នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដែលនឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២១
នៅថ្ងៃទី២៨ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា ដោយសារតែមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ ក្នុងពេលឆាប់ៗនេះ ទើបរដ្ឋាភិបាលសម្រេច ចាក់វ៉ាក់សាំងយឺតបន្តិចគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២១
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីម៉ូនបានបញ្ជាក់ថា «យើងកំពុងតែជំរុញការចាក់វ៉ាក់សាំង ដោយរលូតដូចការគ្រោងទុក។ កូរ៉េខាងជើងធានាថានឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បី ចាក់ជូនពលរដ្ឋ»។
មន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថា បានព្រមព្រៀងទិញវ៉ាក់សាំង កូវីដ១៩ ពីក្រុមហ៊ុនចំនួន ៣ គឺ AstraZeneca របស់អង់គ្លេស Janssen និង Pfizer របស់អាមេរិក សម្រាប់ចាក់ជូនពលរដ្ឋ ៣៦លាននាក់ ។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏បានព្រមព្រៀងទិញវ៉ាក់សាំងពីក្រុងមហ៊ុន មូឌីណា របស់អង់គ្លេសសម្រាប់ចាក់ជូនពលរដ្ឋ១០លាននាក់ផងដែរ៕
រូបភាព៖ THX/TTXVN