ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមអាវរងាផង ព្រោះធាតុអាកាសនឹងចុះត្រជាក់ខ្លាំងសាជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោមនិងខ្យល់មូសុងឦសាន។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសចុះត្រជាក់សាជាថ្មី ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

* ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមាមានពី ១៦–១៨°C និងអតិបរមា មានពី២៥–២៧°C ។

* បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី១៩–២១°C និងអតិបរមា មានពី ២៦–២៨°C ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

* សីតុណ្ហភាពអប្បបរមា មានពី ១៤–១៦ °C

* សីតុណ្ហភាពអតិបរមា មានពី ២៦–២៨ °C

៣៖ តំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមា មានពី ២២–២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ២៧–២៩ °C

ទន្ទឹមនឹងនោះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរៈកងទ័ព និងនគរបាលឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព។ ដោយឡែកសម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print