កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនក្រុមចោរ ៥នាក់ ជំនាញជួលរថយន្តគេរួចធ្វើឯកសារក្លែងក្លាយលក់ផ្ដាច់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូឆ្នាំ២០២០ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ពាក់ព័ន្ធករណីឆបោក , រំលោភលើទំនុកចិត្ត(យករថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ (ក្លែងប័ណ្ណសម្គាល់យានយន្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៤ ករណី។

លោក ប៊ុ​ន សត្យា បន្ត​ថា ជាក់ស្តែង​ករណី​ទី​១.​ឆបោក ប្រាក់​ចំនួន​៧,៦៥០ ដុល្លារ​អា​មេ​រិ​ក (​ប្រាំពីរ​ពាន់​ប្រាំមួយ​រយ​ហាសិប​ដុល្លារ​អា​មេ​រិ​ក​) ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ (​ប​ណ្ណ័​សម្គាល់​យានយន្ត ស្លាក​លេខ​ភ្នំពេញ ២J-៦០៦៧ គល់​លតា​ប​ត្រ​លេខ​៩៩០៦១១៦) ប្រព្រឹត្ត​នៅ​ចំណុច​ម្តុំ​ស្ថានីយប្រេងឥន្ធនៈ​PTT ផ្លូវ​លេខ​១០៥ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៨​យប់ ពី​ជន​រង​គ្រោះ​ឈ្មោះ សេក សុភា​ស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ លក់​រថយន្ត​។

ករណី​ទី​២.​រំលោភ​លើ​ទំនុកចិត្ត​(​យក​រថ យន្ត​ម៉ាក​តូ​យ៉ូ​តា ឡិច​ស៊ី​ស RX-៣៣០ ពណ៌​ស ឆ្នាំ​ផលិត​២០០៤ លេខ​តួ ២៤០០១៩៥៧១ និង​លេខ​ម៉ាស៊ីន​០០៣៤ ៣៩៦ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AO-០៣២៦) និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​(​ប​ណ្ណ័​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ​ភ្នំពេញ ២AO-០៣២៦) ដែលប្រព្រឹត្ត​នៅ​ចំណុច​ភោជនីយដ្ឋាន​មី​ហឹរ ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ ពី​ជន​រង​គ្រោះ​ឈ្មោះ ជឿ​ង ចាន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ​៧A ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បញ្ចាំ Takarajima Pawn Shop​។

ករណី​ទី​៣.​រំលោភ​លើ​ទំនុកចិត្ត (​យក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ឆ្នាំ​ផលិត ២០០៥ លេខ​តួ ៥៣០៩៩៦៨៩ និង​លេខ​ម៉ាស៊ីន​៣៧៥៧២៣៩ ពាក់​ស្លាក​លេខ ភ្នំពេញ​២BJ-១២៦៥ ) និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ (​ប​ណ្ណ័​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ​ភ្នំពេញ២BJ-១២៦៥) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​A ភូមិ​ភ្លូវ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ ពី​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ត សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៣២ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៨ ផ្លូវ​លេខ​A ភូមិ​ភ្លូវ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ពិនិត្យ​អីវ៉ាន់​។

និង​ករណី​ទី​៤.​រំលោភ​លើ​ទំនុកចិត្ត (​យក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ធុន​ត្រា ពណ៌​ស ឆ្នាំ​ផលិត​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ​២BC-៩៧៧១) និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ (​ប​ណ្ណ័​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ​ភ្នំពេញ ២BC-៩៧៧១) ប្រព្រឹត្ត​នៅ​ចំណុច​នៅ​ម៉ាត​ជិត​រោងចក្រ​អគ្គិសនី​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២០ ពី​ជន​រង​គ្រោះ​ឈ្មោះ ឯក ប៊ុ​ន​ថា ភេទប្រុស អាយុ​៣៨ ឆ្នាំ មុខរបរ​វិស្វករ ស្នាក់​នៅផ្ទះ​លេខ​៣៩៤ ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​បាន​ដកហូត​មក​វិញ​មាន ៖ .​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស RX-៣០០ ពណ៌​ខ្មៅស៊េរី​ឆ្នាំ​១៩៩៩ លេខ​តួ ០៣៥៦២៣ លេខ​ម៉ាស៊ីន NIL ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៦០៦៧ ចំនួន​១​គ្រឿង​។

រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស RX-៣៣០ ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៤ លេខ​តួ ០១៣៩៦៦ លេខ​ម៉ាស៊ីន ៤២៥៧៣៦៤ ពាក់​ស្លាក​លេខ២BH-៩៨៣៧ ចំនួន​១ គ្រឿង​។ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៥ ពណ៌ ស លាយ​ប្រផេះ ១​គ្រឿង​។ ឯកសារ​លិខិត​លក់​រថយន្ត ចំនួន​១​សន្លឹក រវាង​ម្ចាស់​រថយន្ត​ឈ្មោះ ឡាយ សុចិត្រ និង​ឈ្មោះ ហង្ស សី​ភៀ​ង ចុះ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០,​ប័ណ្ណ​សម្គាល់​យានយន្ត ឈ្មោះ ឡាយសុចិត្រ ចំនួន​០១​សន្លឹក ម៉ាក Lexus RX-៣៣០ ពណ៌​ទឹកមាស ឆ្នាំ​ផលិត​២០០៤ ពាក់​ស្លាក​លេខ ភ្នំពេញ ២BH-៩៨៣៧ ចុះ​ថ្ងៃ​ទី​២៧ខែឧសភា ឆ្នាំ​២០២០ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ លេខ​២០៧៥២១៤៦៨០២៧ ចុះ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។

គល់​លតា​ប​ត្រ​លេខ ៩៩–០៦១១១៦ ចំនួន​១​សន្លឹក​។ ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៦០៦៧ ចំនួន​១​សន្លឹក​។ អត្តសញ្ញាណប័ណ្ណ​ឈ្មោះ ខាំ ប៊ុ​ន​ធឿ​ន និង​លតា​ប​ត្រ​លេខ ៩៩–០៦១១១៦ ថតចម្លង ចំនួន​១ សន្លឹក​។ ស្លាក​លេខ​ម៉ូតូ​ចំនួន​៣​បន្ទះ​មាន​លេខ ភ្នំពេញ ១F-O៩០៣៣ , ភ្នំពេញ ១CB-៩៥៤៧ ,​សៀមរាប ១Z-០៦៥០​។ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៦​សន្លឹក ,​ពាក់​ស្លាក​លេខ​ភ្នំពេញ ១N-៣៣៤៤ របស់​ឈ្មោះ វ័​រ ថា (​ថតចម្លង​) ,​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ ១N-៣៣៤៤ របស់​ឈ្មោះ វ័​រ ថា​,​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ ១TH-៤៣៧៣ របស់​ឈ្មោះ ធី ស្រី​និ​ច ,​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ ១HR-០១៨៨ របស់​ឈ្មោះ វី សិលា ,​ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ កំពង់ចាម ១U-៣៣៤៤ របស់​ឈ្មោះ ស៊ន់ សា​រិ​ទ្ធ​, ប័ណ្ណ​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ កំពង់ចាម១V-៩៥៨២ របស់​ឈ្មោះ ង៉ុ​យ សិត​។

លិខិត​លក់​រថយន្ត​រវាង​ឈ្មោះ រឿ​ន ចាន់​រី និង​ឈ្មោះ សេក សុភា​ស់​។ កិច្ចសន្យាជួល​រថយន្ត​ឈ្មោះ ជឿ​ង ចាន់​ណា​។ លិខិត​ទិញ​លក់​រថយន្ត​រវាង​ឈ្មោះ ខាំ ប៊ុ​ន​ធឿ​ន និង​ឈ្មោះ រឿ​ន ចាន់​រី​។ កិច្ចសន្យាជួល​រថយន្ត​រវាង​ឈ្មោះ វ៉ា​ត សុ​វ​ណ្ណា​រី និង​ឈ្មោះ រឿ​ន ចាន់​រី​។ កិច្ចសន្យាជួល​រថយន្ត​រវាង​ឈ្មោះ វ៉ា​ត សុ​វ​ណ្ណា​រី និង​ឈ្មោះ ជុំ បូ​រិ​ន​។ លិខិត​ទិញ​-​លក់​រថយន្ត​រវាង​ឈ្មោះ ឡាយ សុចិត្រ និង​ឈ្មោះ រឿ​ន ចាន់​រី​។​កិច្ចសន្យាជួល​រថយន្ត​រវាង​ឈ្មោះ ផេង ម៉េ​ង​លាង និង​ឈ្មោះ លី ឌឿ​ន និង​ឧបករណ៍​កែ​ច្នៃ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​មួយ​ចំនួន​។ ដោយ​យោង​តាម​ការ​បង្ក្រាប​ជាក់ស្តែង តាម​បណ្តឹង​ជន​រង​គ្រោះ និង​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជ​សង្ស័យ ដែល​មាន​ធាតុ​ផ្សំ​ស៊ីសង្វាក់​បទល្មើស នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ដោយ៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print