ក្រសួងយុត្តិធម៌ចេញសេចក្តីជូនដំណឹងស្តីពី​វគ្គបណ្តុះបណ្តាល​ស្តីពី «ជំនាញកត់ត្រា និងសរសេររបាយការណ៍ (Note-Talking and Report Writing Skills)» ដែលរៀបចំដោយសាររដ្ឋាភិបាលសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ សូមជម្រាបជូន លោក លោកស្រីជាថ្នាក់ដឹកនាំ និងជាមន្ត្រីក្រោមចំណុះក្រសួងយុត្តិធម៌ទាំងអស់មេត្តាជ្រាបថា ក្រោមក្របខណ្ឌ ស្ដីពីគំនិតផ្តួចផ្តើមស្តីពី សមាហរណកម្មអាស៊ាន រដ្ឋាភិបាលសិង្ហបុរីនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញកត់ត្រា និងសរសេរ របាយការណ៍ (Note-Talking and Report Writing Skills)” ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធអឺនធឺណិត (Online) នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី ដែលមានអាសយដ្ឋាននៅអគារ Icon លេខ 88-E4 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមជម្រាបជូនថា រដ្ឋាភិបាលសិង្ហបុរីស្នើក្រសួងយុត្តិធម៌ចាត់មន្ត្រី ១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល ខាងលើនេះ ក្នុងគោលបំណងជួយលើកកម្ពស់សមត្ថភាពក្នុងការកត់ត្រា និងសរសេររបាយការណ៍។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងវគ្គសិក្សាខាងលើ សូមធ្វើការទំនាក់ទំនងមកកាន់នាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print