ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
អំណោយទាំងនោះរួមមាន៖ ទឹកត្រីចំនួន ៦០០០ដប ទឹកស៊ីអ៊ីវចំនួន ៦០០០ដប ទឹកសំលាប់មេរោគចំនួន ១០០០ដប និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះសមាគមន៍មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា៖ អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែកដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាព៕