ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់យោធភូមិភាគទី៣ ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។
សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់យោធភូមិភាគទី៣ នៅពេលនេះរួមមាន កុំព្យូទ័រយួរដៃ ចំនួន០៥គ្រឿង កុំព្យូទ័រលើតុ ចំនួន០៥គ្រឿង ម៉ាស៊ីនហ្វូតូកូពី ចំនួន០១គ្រឿង និងម៉ាស៊ីនព្រីនធ័រសម្រាប់ក្រដាស(A3)ចំនួន០១គ្រឿង៕
...