ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ នេះបានបន្តប្រគល់ផ្ទះថ្មី ខ្នងទី១៧៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត តាមរយៈលោក ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត ជូនដល់អតីតយុទ្ធជនពិការឈ្មោះ ណឹប ណុល អាយុ៦៤ឆ្នាំ អតីតអង្គភាព វរសេនាតូចលេខ៧ នៃយោធាខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅ ភូមិផ្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសប្រគល់ផ្ទះថ្មីនៅពេលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ឋជនបន្ថែមទៀតផងដែរ៕
...