ខេត្តស្ទឹងត្រែងៈ អណ្តូងស្នប់ជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ត្រូវបានបុគ្គលជាម្ចាស់ដីដាក់ច្រវ៉ាក់មិនអោយប្រជាពលរដ្ឋក្នុងភូមិប្រើឡើយ ។ នេះបើតាមការលើកឡើងរបស់បុរសឈ្មោះប៊ុន វីប្រពន្ធឈ្មោះ ថែង ប៊ុនផេង
រស់នៅភូមិ ចំការលើឃុំ ចំការលើស្រុកថាឡាបរីវ៉ាត់ ហើយមានទីលំនៅទល់មុខនឹងអណ្តូងស្នប់នោះ។
គាត់បាននិយាយប្រាប់«នគរដ្រេហ្គន»ថា: ម្ចាស់ដីឈ្មោះព្រំសុខអៀត និងប្រពន្ធឈ្មោះ ថង ម៉ៅសុខ បានមកចាក់សោរច្រវ៉ាក់អណ្តូងស្នប់មិនអោយគ្រួសារគាត់ប្រើប្រាស់ថែមទាំងប្រើសំដីគំរាមកំហែងដោយមិនគប្បីមកលើគ្រួសារគាត់ទៀតផង ។
ចំណែកគ្រួសារជាម្ចាស់ដីដែលបានចាក់សោរអណ្តូងស្នប់មិនអនុញ្ញាតិអោយអ្នកជិតខាងប្រើនោះបានអោយដឹងដែរថា: ពីដើមគាត់ជាអ្នក ដាក់សំណើរសុំទៅឃុំស្រុក ដើម្បីដាក់អណ្តូង
ស្នប់នៅលើដីរបស់គាត់អោយប្រើទាំងអស់គ្នាព្រោះគាត់យល់ថាដីថ្មីរបស់គាត់ឆ្ងាយពី អូរបឹងបួរខ្វះខាតទឹកប្រើ ហើយអ្នកភូមិមកនៅ
ច្រើនវាជាដីថ្មីទៀត អណ្តូងនេះធ្វើជាងមួយខែហើយ។ គាត់បានបន្តទៀតថាៈ ចំពោះបុគ្កលខាងលើនោះដាច់ខាតមិនអោយប្រើព្រោះពូកែប្តឹងផ្តល់ គាត់នឹងចាក់ដោតអោយមានទំនាស់ក្នុងភូមិបើមិនដូច្នោះទេគាត់នឹងដោះឬរុះរើចេញមិនអោយប្រើទាំងអស់គ្នា ព្រោះកូនសោរនឹងសំភារៈនៅនឹងគាត់ស្រាប់។
តាមការអោយដឹងពីលោកនាយរង ប៉ុស្តិឃុំចំការលើឈ្មោះឈួន ឆើតបានបញ្ជាក់ថាៈ ករណីពីរគ្រួសារខាងលើមានទំនាស់គ្នាមិនចេះចប់ មិនចេះហើយវាច្រើនលើកច្រើនសារមកហើយ គាត់បានធ្វើការដោះស្រាយសំរបសំរួលបញ្ចប់រឿង ខ្លះទៀតក៏បានបញ្ចូនទៅស្រុក
ហើយករណីរឿងអណ្តូងនេះ គាត់មិនអោយភាគីខាងម្ចាស់ដីដែលដាក់អណ្តូងនោះធ្វើភ្យុះ
ធ្វើភ្លៀងស្រាច់តែចិត្តទេ ឥឡូវនេះគាត់បាន រាយការណ៍ទៅទៅអធិការដ្ឋាន នគបាលស្រុក
ចាក់សោរដោះច្រវ៉ាក់ចេញហើយ នៅវេលាម៉ោង០៩.៣៩ព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៦ ។
គួរបញ្ចាក់ផងដែរថាទំនាស់រវាងគ្រួសារទាំងពីរខាងលើនៅតែតានតឹងនៅឡើយបើអាជ្ញាធរមិនឆាប់ដោះស្រាយបញ្ចប់រឿងទេនោះវានឹងអាចឈានដល់ការ ប្រើកម្លាំងបាយដាក់គ្នាជាក់ជា មិនខានឡើយ។ ស្ទឹងត្រែង