ប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី, សមត្ថកិច្ចសន្និដ្ឋានថាការស្លាប់នេះសង្ស័យជាអំពើឃាតកម្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួនក្នុងខ្ទមចម្ការដំឡូងមី ហើយសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយអំពើឃាតកម្ម។ការប្រទះឃើញសពជនរងគ្រោះនេះគឺនៅវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រខាងត្បូងភូមិចម្ការគប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចម្ការដំឡូងមីមួយកន្លែងរបស់ ឈ្មោះ ឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិចម្ការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។ កម្លាំងនគរ​បាលស្រុកស្វាយចេកប្រាប់ឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែលជា៣៤ឆ្នាំ សម្បុរ.ស សក់ខ្លី ស្លៀកខោអាវកីទ្បាដៃខ្លី ពណ៌ឈាមជ្រូក ជនរងគ្រោះត្រូវបានឃាតកយកខ្សែពានគោយន្តកន្រៃ្តមកចងព្យួរ.ក។ករណីនេះកម្លាំងកងរាជអាវុធហត្ថនិងនគរបាលជំនាញបានធ្វើការត្រួតពិនិត្យនិងបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ព្រោះជនរងគ្រោះមានស្លាកស្នាមរបួសនៅលើក្បាល លើស្មងជើងទាំងសងខាង ហើយមិនមានចេញទឹកកាមនិងលៀនអណ្តាតនោះឡើយ។ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួច សពត្រូវបានយកទៅតម្កល់នៅវត្តចម្ការគ ដើម្បីស្រាវជ្រាវរកសាច់ញាតិដែលមានបាត់សមាជិកគ្រួសារ ។ជាមួយគ្នានោះដែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សូមជូនដំណឹងដល់ក្រុមគ្រួសារបងប្អូនសាច់ញាតិណាដែលមានបាត់សមាជិកក្រុមគ្រួសារដូចមានភិនគាភខាងលើសូមទំនាក់ទំនងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមាន៖លេខទូរស័ព្ទ០១២ ៣៦៨ ៥៩៣ និង ០៩៦ ៧៥៥ ៧៧៤២ដើម្បីយកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកឃាតកកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញានិងចាប់យកមក ដាក់ទោសទៅតាមច្បាប់៕  ​

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print