អឺរ៉ុបបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

អឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នៅថ្ងៃទី​២៧ខែធ្នូឆ្នាំ​២០២០ ហើយកម្មវិធីចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងប្រទេសទាំង​២៧​ក្នុងសហគមន៍ ។ វ៉ាក់សាំងដែលអឺរ៉ុបប្រើប្រាស់ គឺជារបស់ក្រុមហ៊ុនPfizer / BioNTech ។ វ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​នៅថ្ងៃទី​២១ ខែធ្នូ ។
នេះជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ​បំផុតនៅអឺរ៉ុប ដែលមានពលរដ្ឋ​៤៥០លាននាក់រស់នៅ ។ បច្ចុប្បន្ន ប្រទេសដែលមានករណីឆ្លងច្រើនបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយមិនរង់ចាំយូរទៀតឡើយ ដោយសង្ឃឹមថានឹងគ្រប់គ្រងបានក្នុងពេលឆាប់ៗ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ រដ្ឋាភិបាលអាលឺ្លម៉ង់បានប្រកាសថា ការចាក់វ៉ាក់សាំងគឺមិនបង្ខិតបង្ខំនោះឡើយ​ ​ប៉ុន្តែប្រសិនបើពលរដ្ឋទៅចាក់វ៉ាក់សាំង​កាន់តែច្រើនគឺកាន់តែល្អ​ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត។ តាមការស្ទង់មតិនៅក្នុងប្រទេសអាល្លឺម៉ង់ មានពលរដ្ឋ​ដល់ទៅ​៦៥ភាគរយចង់ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​។
នៅតំបន់អឺរ៉ុប មានប្រជាជនជាង ៤៥០លាននាក់ប៉ុណ្ណោះ ​ប៉ុន្តែមានចំនួនអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេ ​រហូតដល់២៣,៣លាននាក់ ក្នុងនោះមាន​៨ប្រទេសមានករណីឆ្លង​លើសពី​១លាននាក់។ អ្នកស្លាប់មានដល់ទៅ​ជាង​៥៣៨ពាន់នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print