មាស សុខសោភា បង្ហាញខ្លួនក្នុងកម្មវិធីបញ្ចោញស្មាតហ្វូន Huawei Mate 8 និង Huawei GR5

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជូរមុខនិងជាតារាតំណាងស្មាតហ្វូន Huawei បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អលដល់អ្នកគាំទ្រនៅក្នុងបរិវេណផ្សារទំនើបអ៊ីអន។ ការបង្ហាញវត្តមាននេះគឺក្នុងពិធីដែលHuawei គឺជាក្រុមហ៊ុនស្មាតហ្វូនដ៍ល្បឺលំដាប់ថ្នាក់លេខ 3 ផ្នែក ក្នុងពិភពលោក បានចេញ លក់ និងសម្ពោធទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីបំផុត ពីរម៉ូដែលគឺ Huawei Mate 8 និង Huawei GR5 នារសៀលថ្ងៃ ទី ២០កុម្ភៈ ២០១៦ ។

កម្មវិធី នេះ មានការចូលរូមពីភ្ញៀវកិត្តិយស ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន តារា ចំរៀងកញ្ញា មាស សុខសោភា ពិធីការនី ខៀវ សានសានា តារាបង្ហាញម៉ូត ដៃគូរអាជីវកម្ម ដើម្បីចែករំលែក នូវភាពភ្ញាក់ផ្អើល ទទួលបទ ពិសោធន៍ផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យចុងក្រោយ បំផុតរបស់ Huawei។

តារាចម្រៀងមាស សុខសោភា បានបញ្ជាក់ថា នាងពិតជាមានអារម្មណ៍រំភើបរីករាយក្នុងការចូលរួមកម្មវិធីនេះ ដែលក្រៅពីផ្តល់ការកម្សាន្តជាមួយបទចម្រៀង នាងនិងអ្នកចូលរួមក៏បានទទួលបទពិសោធន៍ថ្មីជាមួយនឹងស្មាតហ្វូនទំនើបចុងក្រោយដែលទើបនឹងមកដល់កម្ពុជា។ នាងរំពឹងដែរថា ទស្សនិកជនមហាជននឹងពេញចិត្តស្នាដៃបទចម្រៀងថ្មីរបស់នាងទន្ទឹមនឹងការចេញលក់ស្មាតហ្វូនទំនើបចុងក្រោយរបស់Huaweiផងដែរ។

លោក Zhoubohua (John) (ចន) នាយកផ្នែកលក់និងអភិវឌ្ឍនអាជីវកម្ម នៃក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណចំពោះតារាចម្រៀងមាស សុខសោភាដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមកម្មវិធីនាឱកាសនេះ។ លោកបានបញ្ជាក់ដែរថា “Huawei Mate 8 ស្មាតហ្វូនទំនើបស៊េរីថ្មី ដំណើរការបាន លឿន និងមានថាមពលថ្មកាន់បានយូរផ្ដល់នូវ “សមត្ថភាពកំពូល” ដល់អ្នកប្រើប្រាស់សម័យថ្មី។ កំពូលស្មាតហ្វូនមួយម៉ូដែលទៀតគឺ Huawei GR5 ដែល ស្មាតហ្វូន G ស៊េរី ភ្ជាប់មកនូវជាមួយបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃ កាមេរ៉ាដែលមាន សមត្ថភាពខ្ពស់ និង អេក្រង់ដែលមាន ការរចនាពិសេសសម្រាប់យុវវ័យសម័យថ្មី។លោកក៍បានបន្ថែម “ស្មាតហ្វូន Huawei ចាប់ផ្តើមទទួលប្រជាប្រិយភាពក្នុងចំណោមអ្នក ប្រើប្រាស់ រហូតដល់ទទួលចំណែកទីផ្សារលេខ ៣ នៅកម្ពុជា និងបរិមាណលក់កើនឡើង ៣ដង ក្នុងឆ្នាំ ២០១៥ បើធៀបនឹង ២០១៤ ។

លោកក៏អរគុណ ដល់អតិថិជន ដៃគូរអាជីវកម្ម ដេប៉ូ ម្ចាស់ហាង ដែលបានជួយជំរុញ និងលក់បានស្មាតហ្វូន Huawei ដែលបានគាំទ្រ ក៍ដូចជាជ្រើសយកស្មាតហ្វូន Huawei ទិញនិងប្រើ ហើយសង្ឈឹម ថាក្នុងឆ្នាំ ២០១៦នេះក្រុមហ៊ុន នឹងកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង និងរំពឹងថានឹង មានកំណើនទ្វេរដងទៀត បើធៀបនឹង ២០១៥។ Huawei Mate 8: ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូលHuawei Mate 8 បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ ទំហំកាមេរ៉ាមុខ 16MP ទំហំកាមេរ៉ាក្រោយ 8MP បន្ថែមនូវបច្ចេកវិទ្យា Focus បានលឿន ថតច្បាស់ក្នុងទីងងឹត នឹងបច្ចេកវិទ្យា ថ្មីៗ កំរិតអាជីព។Mate 8 បំពាក់ប្រព័ន្ធដំណើរការចុងក្រោយ Android 6.0 ផ្ដល់នូវតុល្យភាពថាមពលប្រកបដោយ ប្រសិទ្ធភាព ដោយល្បឿនលឿនបំផុត ដូចផ្លេកបន្ទោរ ប្រើបាន ស៊ីម 2 ល្បឿនអ៊ីនធើណិត 4G LTE ដោយបណ្តាញតភ្ជាប់ជាសកលជាង 200 ប្រទេស ជាមួយនឹងល្បឿនប្រតិបត្តិ ការណ៍ ដែលមាន RAM 4GB និងទំហំម៉ាស៊ីន ROM 64 GB ។ Huawei Mate 8 ត្រូវបានរចនាឡើង យ៉ាងល្អឥតខ្ចោះ បំពាក់ដោយអេក្រង់ ទំហំ 6 អ៊ីញ មានសភាពរលោង និងមិនប៉ះពាល់ដល់ទំហំផ្ទៃអេក្រង់។

អេក្រង់កញ្ចក់កែវថ្លា ដូចពេជ្រ រាងកោង និងតួស្រោបអាលុយមីញ៉ូម 100ភាគរយហាប់រាងស្តើងស្អាត គួរឲ្យចង់ប្រើជាទីបំផុត៕

IMG_0386

image

image

image

IMG_0349

IMG_0377

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print